TNAOT News

· 04-27

លោក Xi Jingping អំពាវនាវឱ្យមានភាពជាដៃគូរវាងចិន និងអាម៉េរិកជាជាងការប្រជែងគ្នា

#NEW NEWS# #ព័ត៌មាន# #កិច្ចសហប្រតិបត្តិការ# #Xi Jingping# #ប្រទេសចិន# #ព័ត៍មានអន្តរជាតិ# #សហរដ្ឋអាមេរិក#

7235

ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែជាដៃគូជំនួសឱ្យគូប្រជែង ហើយបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាជាងការប្រកួតប្រជែងគ្នា នេះបើតាមអត្ថន័យ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នៅទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ។

ប្រមុខរដ្ឋចិន លោក Xi Jinping បានមានប្រសាសន៍ថា «ប្រទេសទាំងពីរគួរតែជាដៃគូ មិនមែនជាគូប្រជែង។ ពួកយើងគួរតែសម្រេចបាននូវភាពជោគជ័យទៅវិញទៅមក ហើយមិនធ្វើឱ្យប៉ះពាល់ដល់គ្នាទៅវិញទៅមក។ ពួកយើងគួរតែស្វែងរកចំណុចរួម ខណៈពេលដែលរក្សាភាពខុសគ្នា ជំនួសឱ្យការប្រកួតប្រជែងដ៏កាចសាហាវ»។

លោក Blinken បានមកដល់ប្រទេសចិន កាលពីថ្ងៃពុធ ដោយធ្វើទស្សនកិច្ចនៅទីក្រុងសៀងហៃភ្លាមៗ មុនពេលលោក Biden បានចុះហត្ថលេខាលើកញ្ចប់ជំនួយបរទេសចំនួន ៩៥ពាន់លានដុល្លារ ដែលមានធាតុផ្សំជាច្រើនដែលទំនងជាធ្វើឱ្យទីក្រុងប៉េកាំងខឹង រួមទាំង ៨ពាន់លានដុល្លារ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ចិនចំពោះតៃវ៉ាន់ និងនៅសមុទ្រចិនខាងត្បូង។

នៅក្នុងនោះក៏មានការព្យាយាមបង្ខំឲ្យក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅប្រទេសចិនរបស់ TikTok លក់ ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ឲ្យវិនិយោគិនអាមេរិកផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស