Lookingtoday
· 04-27
លោក Biden ផ្តល់ប្រាក់ជាង ៦ ពាន់លានដុល្លារ ដល់ក្រុមហ៊ុនផលិតបន្ទះឈីប Micron Technology
#លោក Joe Biden# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
181
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក Joe Biden ស្ថិតនៅទីក្រុង Syracuse និងទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍បាន ចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ផ្តល់ប្រាក់ដល់ក្រុមហ៊ុនផលិតបន្ទះឈីប អង្គចងចាំ Micron Technology ជាមួយនឹងជំនួយ ៦.១ ពាន់លានដុល្លារជាជំនួយរបស់សហព័ន្ធ ដើម្បីគាំទ្រដល់ក្រុមហ៊ុន ក្នុងការសាងសង់រោងចក្រនៅរដ្ឋញូវយ៉ក និងអៃដាហូ។
លោក Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យើងកំពុងនាំយកការផលិតបន្ទះឈីបកម្រិតខ្ពស់ត្រឡប់ទៅអាមេរិកវិញបន្ទាប់ពី ៤០ ឆ្នាំ។ លោកបាបន្តថា ការផ្តល់មូលនិធិដែលផ្គូផ្គងនឹងការវិនិយោគ ១២៥ ពាន់លានដុល្លារពី Micron តំណាងឲ្យការវិនិយោគឯកជនដ៏ធំបំផុតតែមួយគត់ មិនធ្លាប់មាក្នុងប្រវត្តិសាស្ត្រនៃរដ្ឋទាំង២នេះ ។
សេតវិមានបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនេះនឹងគាំទ្រ ដល់ការសាងសង់រោងចក្រពីរនៅ Clay ជាយក្រុង Syracuse ញូវយ៉ក និងមួយនៅ Boise រដ្ឋ Idaho ។ ជំនួយនេះនឹងបញ្ចេញ ៥០ ពាន់លានដុល្លារ ក្នុងការវិនិយោគឯកជននៅឆ្នាំ ២០៣០ ជាជំហានដំបូង ឆ្ពោះទៅរកការ វិនិយោគរបស់ Micron រហូតដល់ ១២៥ ពាន់លានដុល្លារនៅទូទាំងរដ្ឋទាំង២ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ ។
កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសកាលពីសប្តាហ៍មុនដោយមេដឹកនាំភាគច្រើននៃព្រឹទ្ធសភា លោក Chuck Schumer ជាអ្នកប្រជាធិបតេយ្យមក ពីទីក្រុងញូវយ៉ក បានបញ្ចុះបញ្ចូល Micron ឲ្យវិនិយោគក្នុង រដ្ឋរបស់លោក។ វាជារង្វាន់ចុងក្រោយបង្អស់ នៃពានរង្វាន់ផ្តល់ដោយរដ្ឋបាល ដែលមានបំណងដើម្បីជំរុញការផលិតក្នុងស្រុកនៃ Semiconductors កម្រិតខ្ពស់ដោយប្រើមូលនិធិពីបន្ទះឈីប និងច្បាប់វិទ្យាសាស្រ្តឆ្នាំ ២០២២។ គោលបំណងដើម្បីជំរុញការផលិតក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់បន្ទះឈីបពីប្រទេសចិន និងតៃវ៉ាន់។
លោក Schumer បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវិនិយោគនេះ នឹងបញ្ចូលប្រាក់បន្ថែមដល់ Micron ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីប អង្គចងចាំកម្រិតខ្ពស់បំផុតនៅលើពិភពលោក។ អនាគតរបស់អាមេរិកនឹងត្រូវបានសាងសង់នៅទីក្រុង Syracuse មិនមែននៅទីក្រុងសៀងហៃទេ។ រដ្ឋបាលថ្មីៗនេះបានផ្តល់រង្វាន់ដល់ក្រុមហ៊ុន Samsung, Taiwan Semiconductor, Intel, GlobalFoundries, Microchip Technology និង BAE Systems ច្រើនជាង ២៩ ពាន់លានដុល្លារ ជាជំនួយរបស់សហព័ន្ធសម្រាប់ការវិនិយោគលើការផលិតបន្ទះឈីប ។ វាគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីចាប់យកការប្រកួតប្រជែងផលិតគ្រឿងអេឡិចត្រូនិក សកលដែលបច្ចុប្បន្នគ្របដណ្តប់ ដោយប្រទេសចិន តៃវ៉ាន់ និងកូរ៉េខាងត្បូង។ នេះបើយោងតាមសមាគមឧស្សាហកម្ម Semiconductor ថា ចំណែកសហរដ្ឋអាមេរិក នៃសមត្ថភាពផលិតឧបករណ៍អេឡិចត្រូនិកសកលបានធ្លាក់ចុះពី ៣៧ភាគរយកាលឆ្នាំ ១៩៩០ មកត្រឹម ១២ភាគរយ នាពេលបច្ចុប្បន្ននេះ ភាគច្រើន ដោយសារតែរដ្ឋាភិបាល ផ្សេងទៀតបានផ្តល់ការលើកទឹកចិត្ត ដល់ការផលិត និងវិនិយោគក្នុងការស្រាវជ្រាវ ដើម្បីពង្រឹងសមត្ថភាពផលិតបន្ទះសៀគ្វីក្នុងស្រុក ៕ ដោយ៖លី ភីលីព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
ការណែនាំពិសេស
ទីក្រុងតូក្យូសន្យាផ្តល់ ៤,៩ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយ TSMC ពង្រីកផលិតកម្មរបស់ជប៉ុន
Biden ប្រាប់អ៊ីស្រាអែលកុំឲ្យប្រើជំនួយជា «ចំណែកតថ្លៃ» និងជំរុញឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់
លោកBiden និង លោកTrump ប្រមូលផ្តុំគ្នានៅរដ្ឋចចា ខណៈការប្រកួតឡើងវិញឆ្នាំ ២០២៤ កាន់តែកៀក
ក្រុមហ៊ុនផលិតបន្ទះសូឡាឈានមុខគេរបស់ចិន អំពាវនាវឲ្យទីក្រុងប៉េកាំងគ្រប់គ្រងតម្លៃ
យោបល់ទាំងអស់ (0)