TA X2

· 03-10

Biden ប្រាប់អ៊ីស្រាអែលកុំឲ្យប្រើជំនួយជា «ចំណែកតថ្លៃ» និងជំរុញឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់

#ព័ត៌មាន# #Joe Biden# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

4933

ប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមានអ៊ីស្រាអែលថា ប្រទេសនេះមិនអាចប្រើជំនួយជា «ចំណែកតថ្លៃ» បានឡើយ ខណៈដែលលោកបានអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់ និងបណ្តោះអាសន្នជាមួយក្រុមហាម៉ាស នៅក្នុងការវាយលុកបង្ហូរឈាម នៅតំបន់ហ្កាហ្សា។

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជាតិអាមេរិក លោក Biden បានលើកឡើងថា៖ «ខ្ញុំចង់និយាយពាក្យនេះទៅកាន់អ្នកដឹកនាំរបស់អ៊ីស្រាអែលថា ជំនួយមនុស្សធម៌ មិនអាចជាការបញ្ហាបន្ទាប់បន្សំ ឬជាចំណែកតថ្លៃ សម្រាប់ការចរចានោះទេ។ ការការពារ និងការជួយសង្គ្រោះអាយុជីវិតមនុស្សស្លូតត្រង់ ត្រូវតែជាអាទិភាពចម្បង»។


លោក Biden បានដាក់ចេញនូវផែនការមួយដែលត្រូវបានប្រកាសដោយមន្ត្រីនៅព្រឹកថ្ងៃដដែលនោះ ក្នុងគោលបំណងបង្កើតផែបណ្តោះអាសន្ន នៅសមុទ្រមេឌីទែរ៉ាណេ ដើម្បីនាំយកជំនួយទៅកាន់តំបន់ហ្កាហ្សា ជាកន្លែងដែលអង្គការសហប្រជាជាតិ (UN) បានព្រមានពីហានិភ័យនៃការកើតមានគ្រោះទុរ្ភិក្ស។

យ៉ាងណាក្ដី លោក Biden បានបញ្ជាក់ជាថ្មីម្តងទៀតថា អ៊ីស្រាអែលមានហេតុផលត្រឹមត្រូវសមរម្យ ក្នុងការវាយប្រហារក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីមានការវាយប្រហារដ៏ធំ កាលពីថ្ងៃទី៧ ខែតុលា ហើយលោកបានបន្ថែមថា ពួកសកម្មប្រយុទ្ធ «អាចបញ្ចប់ជម្លោះនេះនៅថ្ងៃនេះ» ដោយការដោះលែងចំណាប់ថ្នូរទាំងអស់។ តែលោកបានហៅផលប៉ះពាល់លើតំបន់ហ្កាហ្សាថា ជា «សោកនាដកម្ម»។

លោកបានប្រាប់ថា៖ «ខ្ញុំបានប្រឹងប្រែងធ្វើការដោយឥតឈប់សម្រាក ដើម្បីបង្កើតបាននូវបទឈប់បាញ់បន្ទាន់មួយដែលនឹងមានរយៈពេល ៦សប្តាហ៍។ កិច្ចព្រមព្រៀងនេះនឹងអាចឲ្យចំណាប់ថ្នូរត្រឡប់ទៅផ្ទះសម្បែងវិញ និងជួយសម្រាលវិបត្តិមនុស្សធម៌ដែលមិនអាចទ្រាំទ្របានទៀតទេ ហើយសាងនូវអ្វីដែលឆ្ពោះទៅរកភាពយូរអង្វែងជាងនេះ»៕

https://www.urdupoint.com/en/world/biden-tells-israel-not-to-use-aid-as-bargain-1802758.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)