TA X2
· 03-11
លោកBiden និង លោកTrump ប្រមូលផ្តុំគ្នានៅរដ្ឋចចា ខណៈការប្រកួតឡើងវិញឆ្នាំ ២០២៤ កាន់តែកៀក
#Donald Trump# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
5688
ទាំងលោក Donald Trump ទាំងលោកប្រធានាធិបតី Joe Biden បានរៀបចំយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងរដ្ឋ ចចា (Georgia) របស់សហរដ្ឋអាមេរិក ខណៈការបោះឆ្នោតសកលរបស់បេក្ខជនទាំង២ ត្រូវបានផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំង។
អតីតប្រធានាធិបតី វ័យ៧៧ ឆ្នាំរូបនេះ បានថ្កោលទោសសុន្ទរកថាប្រចាំឆ្នាំ របស់លោក Bidenកាលពីថ្ងៃព្រហស្បតិ៍ថា ជា ការខឹងសម្បារដ៏ងងឹតងងុល និងស្អប់ខ្ពើម។
រយៈពេលមួយម៉ោងក្នុងយុទ្ធនាការ លោកប្រធានាធិបតី Biden វ័យ៨១ ឆ្នាំ បានបង្ហាញការឯកភាពថ្មីនៅពេលលោកកំពុងបញ្ចេញវោហាសាស្ត្រប្រឆាំងគូប្រជែងរបស់លោក។
ឥឡូវនេះ បេក្ខជនទាំងពីរខិតកាន់តែជិតក្នុងការដណ្តើមបានការតែងតាំងជាបេក្ខជនប្រកួតប្រជែងតំណែងប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ នេះ។
រហូតមកដល់ពេលនេះ លោក Trump ប្រមូលបានគណៈប្រតិភូចំនួន១.០៧៦នាក់ ហើយនៅខ្វះតែ១៣៩នាក់ទៀត គ្រប់ចំនួនដែលត្រូវការក្នុងការតែងតាំងជាផ្លូវការខាងគណបក្សសាធារណរដ្ឋ។ ចំណែកលោក Biden ប្រមូលបានប្រតិភូចំនួន ១.៨៥៩នាក់ នៅសល់តែ១០៩នាក់ទៀតប៉ុណ្ណោះ ជាចំនួនតិចតួច ជាអ្វីដែលរូបលោកត្រូវការដើម្បីឈ្នះការតែងតាំងក្នុងគណបក្សប្រជាធិបតេយ្យ។
បេក្ខជនម្នាក់ៗមានឱកាសក្នុងការបញ្ចប់ភារកិច្ចក្នុងការប្រកួតប្រជែងបឋមកាលពីថ្ងៃអង្គាររួមទាំងរដ្ឋចចាផង៕
https://www.pd.co.ke/news/biden-trump-rally-in-georgia-225367/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Trump អញ្ជើញលោក Biden ឲ្យឡើងតទល់គ្នា «ពេលណាក៏បាន» ក្រោយឈ្នះ Super Tuesday
Biden ប្រាប់អ៊ីស្រាអែលកុំឲ្យប្រើជំនួយជា «ចំណែកតថ្លៃ» និងជំរុញឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់
លោក Biden និយាយថា បទឈប់បាញ់នៅហ្កាហ្សា ក្នុងខែបុណ្យរ៉ាម៉ាដាន មើលទៅពិបាកខ្លាំង
ឪពុកទាហានម៉ារីនដែលត្រូវបានសម្លាប់នៅអាហ្វហ្គានីស្ថាន ត្រូវបានចាប់ខ្លួន អំឡុងសុន្ទរកថារបស់លោក Biden
យោបល់ទាំងអស់ (0)