TNAOT News

· 04-26

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤

#សម្តេចធិបតី ហ៊ុន ម៉ាណែត# #ប្រទេសថៃ# #សង្គម# #ឯកឧត្តម ឃឹម ហ្វីណង់# #ព័ត៌មានសង្គម# #ព្រឹត្តិការណ៍សំខាន់#

6205

១. សម្តេចធិបតី៖ តើអ្នកនយោបាយចាស់វស្សា លោក សម រង្ស៊ី ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់! ទើបបានជាជំទាស់គម្រោងព្រែកជីកហ្វូណនតេជោ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចោទសួរថា តើអ្នកនយោបាយចាស់វស្សា លោក សម រង្ស៊ី ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់! ទើបបានជាប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិ និងប្រជាជនខ្មែរខ្លួនឯង។

២. ឯកឧត្តម ឃឹម ហ្វីណង់៖ បើជ្រុលជាបបួលគ្នាលេង គួរលេងយ៉ាងណាឱ្យមានប្រយោជន៍

បន្ទាប់ពីមានការបង្ហោះ និងចែករំលែកបែបលេងសើចជាច្រើនបន្តបន្ទាប់លើបណ្តាញសង្គម តាមរយៈការបង្កើតគណនីហ្វេសប៊ុក ហើយដាក់ឈ្មោះថា «ចលនាប្រឆាំង សម្លរស្ងោរម្រះ» ដែលសកម្មភាពនេះអាចធ្វើឲ្យប៉ះពាល់ដល់ទីផ្សារម្រះរបស់ប្រជាកសិករខ្មែរ។

៣. ពិតជាឡូយមែន! កញ្ញា Kon Ant ផលិតវីដេអូដែលគេកំពុងល្បី ជាទម្រង់អប្សរាយ៉ាងអស្ចារ្យ

ស្របពេលដែលមហាជនជាច្រើនកំពុងតែចាប់អារម្មណ៍ខ្លាំងនូវវីដេអូឃ្លីបនៃការផាត់មុខតែងខ្លួនបែបឥណ្ឌា កញ្ញា សុគា គីមលាង ហៅ Kon Ant អតីតទេពធីតាសង្រ្កាន្តឆ្នាំ ២០១៨ ក៏បានកែច្នៃនូវឃ្លីបនេះ ជាការផាត់មុខតែងខ្លួនបែបខ្មែរវិញ ពោលគឺតែងខ្លួនបែបអប្សរា និងតួយក្ស ក្នុងរឿងល្ខោនជាដើម។

៤. ប្រទេសថៃបានចេញការព្រមានថ្មីអំពីអាកាសធាតុក្តៅខ្លាំង ខណៈដែលសន្ទស្សន៍កំដៅត្រូវបានគេរំពឹងថានឹងកើនឡើងលើសពី ៥២អង្សាសេ

ប្រទេសថៃបានចេញការព្រមានថ្មីអំពីអាកាសធាតុក្តៅខ្លាំងនៅថ្ងៃទី២៥ ខែមេសានេះ ខណៈរដ្ឋាភិបាលបាននិយាយថាជំងឺគ្រុនក្តៅបានសម្លាប់មនុស្សយ៉ាងតិច ៣០នាក់រួចហើយនៅឆ្នាំនេះ។

៥. លោក Blinken ជំរុញឱ្យមានយុត្តិធម៌ចំពោះក្រុមហ៊ុនអាមេរិកនៅក្នុងប្រទេសចិន

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអំពាវនាវដល់ប្រទេសចិន ឱ្យផ្តល់នូវកម្រិតមួយសម្រាប់អាជីវកម្មអាមេរិក ខណៈដែលលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចមួយ ក្នុងគោលបំណងដោះស្រាយបញ្ហាដ៏ចម្រូងចម្រាស់ ដែលអាចបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងដែលបានផ្សះផ្សាថ្មី។

៦. ប្រទេសចិន នឹងធ្វើការជាមួយកម្ពុជា ដើម្បីបន្តរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ

ឯកឧត្តម Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា «ប្រទេសចិន នឹងធ្វើការជាមួយកម្ពុជា ដើម្បីផ្តល់នូវការយល់ដឹងរួមរបស់មេដឹកនាំរបស់យើង ហើយធ្វើឱ្យចំណងមិត្តភាព និងសាមគ្គីភាពរបស់យើងរឹងមាំ នឹងកាន់តែរឹងមាំបន្ថែមទៀតដូចដែកថែប។

៧. អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទជម ដែលរងការខូចខាតធ្ងន់ធ្ងរឡើងវិញ

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ(KCHF) កំពុងជួសជុលពង្រឹងគ្រឹះប្រាសាទជម តាមបច្ចេកទេសអាណាស្ទីឡូសឱ្យមានភាពប្រសើរឡើងវិញ។

៨. ស្លាប់ ៦នាក់ ក្នុងករណីអគ្គិភ័យឆេះរោងមង្គលការនៅរដ្ឋ Bihar ប្រទេសឥណ្ឌា

មនុស្ស ៦នាក់ រួមនឹងក្មេង៣នាក់ បានស្លាប់ នៅក្នុងអគ្គិភ័យដ៏សន្ធោសន្ធៅ ដែលបានឆាបឆេះនៅក្នុងរោងការមួយកន្លែង ក្នុងរដ្ឋប៊ីហារ ភាគខាងកើតប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នាថ្ងៃទី២៦ ខែមេសានេះ។

៩. FIFA ចុះអនុស្សរណៈជាមួយក្រុមហ៊ុនផលិតប្រេងដ៏ធំមួយរបស់អារ៉ាប៊ីសាអូឌីត

សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនផលិតប្រេង Aramco របស់ប្រទេសអារ៉ាប៊ីសាអូឌីត រហូតដល់ឆ្នាំ២០២៧។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព៍ត៌មាន BBC នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

១០. មនុស្ស ១៥៥នាក់ស្លាប់ ក្នុងហេតុការណ៍ទឹកជំនន់ក្នុងប្រទេសតង់ហ្សានី

ទឹកជំនន់ក្នុងប្រទេសតង់ហ្សានី បានសម្លាប់មនុស្សចំនួន ១៥៥ នាក់ និងបានបណ្តាលឱ្យមនុស្ស ២៣៦ នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមសម្ដីរបស់ នាយករដ្ឋមន្ត្រីប្រទេសតង់ហ្សានី លោក Kassim Majaliwa និយាយកាលពីថ្ងៃព្រហស្បតិ៍៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស