Knongsrok

· 2023-09-20

មនុស្សកាន់តែឆ្លាត កាន់តែធ្វើពុតជាល្ងង់ក្នុងរឿងទាំង ៣ យ៉ាងនេះ ដើម្បីការពារខ្លួនពួកគេ

#ចំណេះដឹង# #ចំណេះដឹងទូទៅ# #លក្ខណៈសម្បត្តិមនុស្ស#

3285

ការដឹងពីរបៀបលេងសើចក្នុងស្ថានភាពទាំង ៣ នេះ នឹងជួយអ្នកឱ្យចៀសផុតពីគ្រោះមហន្តរាយជាច្រើន។ មានតែមនុស្សឆោតល្ងង់ប៉ុណ្ណោះ ដែលព្យាយាមអួតបង្ហាញអ្នកដទៃក្នុងរឿងទាំងនេះ តែសម្រាប់មនុស្សឆ្លាតវិញ គេបែរជាចូលចិត្តធ្វើល្ងង់ទៅវិញ។

១. ធ្វើល្ងង់ក្នុងរឿងលុយកាក់ ហិរញ្ញវត្ថុផ្ទាល់ខ្លួន

លុយកាក់ និងហិរញ្ញវត្ថុ គឺជាបញ្ហារសើបបំផុតដែលមនុស្សឆ្លាតនឹងមិននិយាយចេញក្រៅ ប្រាប់អ្នកដទៃឡើយ។ ចំណូលគឺជាអ្វីដែលអ្នកគួរតែដឹងសម្រាប់ខ្លួនឯងប៉ុណ្ណោះ មិនត្រូវយកវាទៅប្រាប់យអ្នកណាឡើយ។ មានតែមនុស្សល្ងង់ទេ ដែលចូលចិត្តប្រកាសជាសាធារណៈថា ពួកគេរកបានប៉ុន្មានក្នុងមួយខែ។ មនុស្សប្រភេទនេះពិតជាចង់ឱ្យអ្នកដទៃសរសើរពួកគេ ប៉ុន្តែពួកគេមិនដឹងថា នេះនឹងធ្វើឱ្យពួកគេងាយមានបញ្ហានោះឡើយ។ ការរក្សាប្រាក់ចំណូលរបស់អ្នកជាសម្ងាត់ អាចជួយអ្នកបង្កើតសត្រូវតិចជាងមុន និងកាត់បន្ថយការច្រណែនពីអ្នកដទៃផងដែរ។

២. ធ្វើល្ងង់នៅចំពោះមុខមនុស្សអាក្រក់

មនុស្សឆ្លាតតែងតែដឹងថា អ្នកណាដែលពួកគេគួរនៅជិត និងអ្នកណាដែលពួកគេត្រូវណោឆ្ងាយ រក្សាគម្លាតចំពោះទំនាក់ទំនង។ នៅក្នុងបរិយាកាសការិយាល័យ ឬក្នុងសង្គម យើងជួបមនុស្សច្រើនប្រភេទ ខ្លះអាក្រក់ ខ្លះល្អ។ ប៉ុន្តែចិត្តមនុស្សគឺជារបស់ដែលយើងមិនអាចវាស់បាន មនុស្សខ្លះគិតថាល្អ ប៉ុន្តែវាប្រែទៅជាអាក្រក់បំផុត។ ចំណែកមនុស្សមួយចំនួនគិតថាខ្លួនកំពុងធ្វើអំពើអាក្រក់ ប៉ុន្តែតាមពិតគេកំពុងជួយអ្នកដទៃទៅវិញ។ ការព្យាបាលដ៏ឆ្លាតវៃ នឹងធ្វើឱ្យអ្នកមានសុវត្ថិភាពបំផុត។ ពេលខ្លះការធ្វើពុតជាល្ងង់ គឺជាវិធីដើម្បីរក្សាភាពស្ងប់ស្ងាត់ និងចៀសវាងរឿងអាស្រូវដែលមិនចាំបាច់។

៣ . ធ្វើល្ងង់ចំពោះសមត្ថភាពខ្លួន

នៅកន្លែងធ្វើការ បន្ថែមពីលើអាកប្បកិរិយាការងារ គុណវុឌ្ឍិការងារក៏ជាផ្លូវសម្រាប់អ្នកមានមុខតំណែងល្អយ៉ាងឆាប់រហ័ស។ ព្យាយាមកែលម្អខ្លួនឯងជានិច្ច នោះអនាគតរបស់អ្នកនឹងមានស្ថិរភាព។ ប៉ុន្តែទោះបីជាអ្នកមានសមត្ថភាពក៏ដោយ ក៏អ្នកនៅតែត្រូវរស់នៅដោយបន្ទាបខ្លួន។ បរិយាកាសការងារនឹងពិបាកក្នុងការចៀសវាងការពិចារណាដែលមិនសមហេតុផល។ អ្នកគួរតែធ្វើល្ងង់ក្នុងស្ថានភាពបែបនេះ កុំអួត កុំសម្ញែង ទោះអ្នកល្អប៉ុនណា ពូកែយ៉ាងណា ក៏កុំអួតខ្លាំងពេក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)