TNAOT News

· 04-26

បណ្ឌិត សុខ ទូច ថាបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ គឺមនុស្សជាអ្នកបង្កឡើង

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

7149

មន្ត្រីជំនាញនិងអ្នកស្រាវជ្រាវកម្ពុជា-ចិន យល់ស្របគ្នាទៅលើសារៈសំខាន់នៃការកែច្នៃសំរាម ដើម្បីថែរក្សាបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ។ នេះបើតាមអត្ថន័យក្នុង សិក្ខាសាលា ស្ដីពី «កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានៃការកសាងអរិយធម៌ អេកូឡូស៊ី កម្ពុជា-ក្វាងស៊ី» ដែលមានការចូលរួមពីមន្ត្រីជំនាញនៃក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល រដ្ឋបាលរាជធានីភ្នំពេញ និងអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យវិទ្យាសាស្ត្រ ខេត្តក្វាងស៊ី និងអេកូបរិស្ថាន នៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន។

​ក្នុងឱកាសនោះ បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា «បើយើងមិនថែរក្សាបរិស្ថានពិភពលោកនោះទេ នោះមនុស្សជាតិនឹងក្លាយទៅជាទាសកររបស់ផែនដីនៅពេលអនាគត។ បញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុបច្ចុប្បន្នគឺមនុស្សជាអ្នកបង្កឡើង មនុស្សជាអ្នកបង្កើតសំរាម ជាអ្នកបំផ្លាញបរិស្ថាន ដូច្នេះហើយមនុស្សត្រូវតែរួមគ្នាកសាងបរិស្ថាន ដែលល្អប្រសើរសម្រាប់អនាគត ព្រោះមនុស្សត្រូវការធម្មជាតិ ប៉ុន្តែធម្មជាតិមិនត្រូវការមនុស្សនោះទេ»។

 ជាចុងក្រោយ បណ្ឌិត សុខ ទូច ក៏បានបញ្ជាក់បន្ថែមថា ទោះបីជាមនុស្សជាតិនិយាយភាសាខុសគ្នា កាន់សាសនាខុសគ្នា តែយើងស្រូបយកអុកស៊ីសែនរួមគ្នា ទទួលទានទឹករួមគ្នា និងរស់នៅលើពិភពលោកដោយវិលត្រឡប់ទទួលពន្លឺព្រះអាទិត្យដូចគ្នា ដែលទាមទារឱ្យមនុស្សជាតិទាំងអស់ត្រូវរួមគ្នាជាធ្លុងមួយដើម្បីថែរក្សាការពារបរិស្ថាន ដែលកំពុងប្រឈមនឹងបញ្ហាសព្វថ្ងៃផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស