TA X2
· 03-13
នគរបាលនាំខ្លួននាង Greta Thunberg ចេញ ដើម្បីកុំឲ្យបិទច្រកចូលសភាស៊ុយអែត
#ព័ត៌មាន# #ស៊ុយអែត# #ព័ត៍មានអន្តរជាតិ#
3099
នគរបាលស៊ុយអែត នៅថ្ងៃអង្គារ (ទី១២ ខែមីនា) នេះ បាននាំខ្លួននាង Greta Thunberg និងសកម្មជនអាកាសធាតុផ្សេងទៀតទាំងបង្ខំ បន្ទាប់ពីពួកគេរារាំងនៅមុខច្រកចូលសភា ដែលជាថ្ងៃទី២។
នគរបាល ២នាក់ បានចាប់លើកនាង Thunberg ហើយអូសនាងទៅឆ្ងាយ មុនពេលទម្លាក់នាងចុះលើដីចម្ងាយប្រហែល ២០ម៉ែត្រពីទ្វារដែលនាងបានរារាំងនោះ។ នាង Thunberg និងអ្នកធ្វើយុទ្ធនាការបរិស្ថានរាប់សិបនាក់ផ្សេងទៀត បានចាប់ផ្តើមបិទច្រកសំខាន់ៗចូលទៅកាន់សភារបស់ប្រទេសស៊ុយអែត កាលពីថ្ងៃចន្ទ (ទី១១ ខែមីនា) ដោយការអង្គុយតវ៉ាប្រឆាំងនឹងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ និងអ្វីដែលពួកគេបាននិយាយថា ជាការអសកម្មផ្នែកនយោបាយ។ សកម្មជនទាំងនោះបានចាកចេញនៅរសៀលថ្ងៃចន្ទ ប៉ុន្តែបានត្រឡប់មកតវ៉ាវិញនៅព្រឹកថ្ងៃអង្គារនេះ។
នាង Thunberg វ័យ ២១ឆ្នាំ បានក្លាយជាគំរូរបស់សកម្មជនអាកាសធាតុវ័យក្មេង នៅពេលដែលការតវ៉ាប្រចាំសប្តាហ៍របស់នាងដែលបានចាប់ផ្តើមនៅឆ្នាំ២០១៨ នៅមុខសភាស៊ុយអែត បានប្រែក្លាយយ៉ាងឆាប់រហ័សទៅជាចលនាយុវជនពិភពលោកជាមួយនឹងការប្រមូលផ្តុំដ៏ធំនៅទូទាំងទ្វីប។ កាលពីឆ្នាំមុន រូបនាងត្រូវបាននគរបាលឃុំខ្លួន ឬនាំខ្លួនចេញពីការតវ៉ាក្នុងប្រទេសមួយចំនួន ដែលរួមមានស៊ុយអែត ន័រវ៉ែស និងអាល្លឺម៉ង់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)