TNAOT News

· 04-26

ឯកឧត្តម ឃឹម ហ្វីណង់៖ បើជ្រុលជាបបួលគ្នាលេង គួរលេងយ៉ាងណាឱ្យមានប្រយោជន៍

#ក្រសួងកសិកម្ម# #ស្ងោរម្រះ# #NEW NEWS# #ផ្លែម្រះ# #សង្គម# #ប្រជាកសិករ# #ព័ត៌មានសង្គម#

7500

បន្ទាប់ពីមានការបង្ហោះ និងចែករំលែកបែបលេងសើចជាច្រើនបន្តបន្ទាប់លើបណ្តាញសង្គម តាមរយៈការបង្កើតគណនីហ្វេសប៊ុក ហើយដាក់ឈ្មោះថា «ចលនាប្រឆាំង សម្លរស្ងោរម្រះ» ដែលសកម្មភាពនេះអាចធ្វើឲ្យប៉ះពាល់ដល់ទីផ្សារម្រះរបស់ប្រជាកសិករខ្មែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម ក៏បានទៅចូលរួមបញ្ចេញមតិបែបនេះផងដែរថា៖ «បើជ្រុលជាបបួលគ្នាលេង គួរលេងយ៉ាងណាឱ្យមានប្រយោជន៍ និងចៀសវាងការនាំគ្នាលេងដែលធ្វើឱ្យប៉ះពាល់ដល់មុខរបរ និងជីវភាពរបស់ពុកម៉ែបងប្អូនកសិកររបស់យើង។ សូមមេត្តាយោគយល់ កុំយកការបបួលគ្នាឈប់ញាំ ឈប់គាំទ្របន្លែ ផ្លែឈើ ឬកសិកផលណាមួយ មកលេងសើចអី ព្រោះវាពិតជាអាចប៉ះពាល់ដល់អ្នកដាំរបស់យើងមែន»។

ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ ក៏បានបន្ថែមទៀតថា ហើយបើសិនជាអាច សូមជួយផ្សព្វផ្សាយបន្តផេក «ដាំដោយខ្មែរ Planted by Khmer» ដែលជាផេកគាំទ្រកសិផលក្នុងស្រុករបស់ក្រសួងមួយនេះផង សកម្មភាពបែបនេះនឹងបានជាប្រយោជន៍ដល់ពុកម៉ែបងប្អូនប្រជាកសិករដោយផ្ទាល់ផង និងជួយជំរុញការគាំទ្រការប្រើប្រាស់កសិផលក្នុងស្រុកផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)