Knongsrok

· 2023-09-08

កំហុសទាំង ៥ ចំណុច ដែលមនុស្សល្ងង់តែងតែធ្វើ

#ចំណេះដឹង# #ចំណេះដឹងទូទៅ# #លក្ខណៈសម្បត្តិមនុស្ស#

774

មនុស្សដែលមិនមានការគិតវែងឆ្ងាយ ច្រើនតែមានចរិតទាំងនេះ ហើយក៏តែងតែសាងនូវកំហុសទាំង ៥ យ៉ាងនេះជាញឹកញាប់ ដែលអាចឱ្យយើងបានយល់ច្បាស់ថា គេជាមនុស្សល្ងង់។

១. យករឿងអ្នកដទៃមកនិយាយលេងសើច

នេះជាកំហុសដែលមនុស្សជាច្រើនធ្វើ។ សម្រាប់អ្នកដែលស្គាល់ព្រំដែនគ្នាច្បាស់ នោះប្រហែលជាមិនមែនជាបញ្ហានោះទេ ប៉ុន្តែវាពិតជារឿងអាក្រក់ដែលត្រូវធ្វើក្នុងកាលៈទេសៈណាក៏ដោយ។ ការយករឿងអ្នកដទៃមកចំអក ឬនិយាយលេងសើច វាជាការបង្ហាញការមើលងាយ។ អ្នកប្រហែលជាគិតថាវាគួរឱ្យអស់សំណើច ប៉ុន្តែវាមិនយុត្តិធម៌ទាល់តែសោះចំពោះមនុស្សដែលអ្នកកំពុងតែលេងសើច។

២. អួត ឬនិយាយតែពីខ្លួនឯង

ពេលមានការសន្ទនាជាមួយមនុស្សក្បែរខ្លួន គឺមានពិតមែន មនុស្សដែលចូលចិត្តនិយាយតែពីខ្លួនឯង។ នៅពេលអ្នកនិយាយតែពីខ្លួនឯង វាក៏បញ្ជាក់ថា អ្នកកំពុងតែអួតខ្លួនខ្លាំង។ នេះគឺជាពេលដែលអ្នកត្រូវពិចារណាដោយប្រុងប្រយ័ត្ន នូវអាកប្បកិរិយារបស់មនុស្សជុំវិញអ្នកចំពោះរឿងរបស់អ្នក កុំនិយាយពីខ្លួនឯងច្រើនពេក ព្រោះយើងមិនដឹងថា គេចង់ដឹង ឬចង់ស្ដាប់យើងនិយាយនោះឡើយ។

៣. និយាយកាត់អ្នកដទៃ

នេះគឺជាកំហុសរបស់មនុស្សជាច្រើន វាក៏បណ្តាលឱ្យមានអារម្មណ៍មិនស្រួលជាច្រើនក្នុងការទំនាក់ទំនងផងដែរ។ វាប្រហែលជាមិនមែនជារឿងធំដុំទេ នៅពេលអ្នកនិយាយជាមួយគ្រួសារ ឬមនុស្សជាទីស្រលាញ់។ ប៉ុន្តែនេះនៅតែជារឿងដែលមិនគួរធ្វើ។ មនុស្សឆ្លាតយល់ថា ពេលណាត្រូវឱ្យអ្នកដទៃនិយាយ និងពេលណាដល់វេនរបស់ពួកគេនិយាយ។

៤. យករឿងរសើបអ្នកដទៃមកនិយាយ

យើងទាំងអស់គ្នាអាចបង្កើតកំហុសទាំងនេះ ដោយអចេតនាក្នុងការទំនាក់ទំនង។ ការដឹងថា អ្នកបានបំពានលើប្រធានបទដ៏រសើប ឬធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តដោយចៃដន្យ គឺជាអារម្មណ៍ដ៏អាក្រក់មួយ។ មនុស្សដែលមានភាពវៃឆ្លាតក្នុងសង្គម មានសមត្ថភាពអាចចាប់យកស្ថានការណ៍បាន។ ដឹងពីរបៀបចៀសវាងប្រធានបទរសើបនេះ មិនឱ្យប៉ះពាល់អារម្មណ៍អ្នកក្បែរខ្លួនឡើយ។

៥. និយាយលេងសើចច្រើនពេក

មនុស្សជាច្រើនមិនដឹងរឿងនេះទេ រឿងកំប្លែងអាចធ្វើឱ្យមនុស្សជាច្រើននៅជុំវិញពួកគេមានអារម្មណ៍ទើសទាល់។ ការលេងសើចក៏អាចប៉ះពាល់ដល់អារម្មណ៍អ្នកដទៃផងដែរ។ រឿងខ្លះអ្នកលេងសើច តែអ្នកស្ដាប់ គេមិនសើចជាមួយអ្នកទេ នោះមានន័យថាពួកគេមានអារម្មណ៍មិនល្អហើយ។ ដូច្នេះហើយ កុំនិយាយលេងសើចអត់ប្រយោជន៍ច្រើនពេក អ្នកស្ដាប់គេអាចនឹងគិតក្នុងផ្លូវមិនល្អទៅវិញ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)