TNAOT News

· 04-26

សម្តេចធិបតី៖ តើអ្នកនយោបាយចាស់វស្សា លោក សម រង្ស៊ី ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់! ទើបបានជាជំទាស់គម្រោងព្រែកជីកហ្វូណនតេជោ

#ប្រជាពលរដ្ឋខ្មែរ# #ព្រែកជីកហ្វូណនតេជោ# #សម្តេចធិបតី ហ៊ុន ម៉ាណែត# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #លោក សម រង្ស៊ី#

7623

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចោទសួរថា តើអ្នកនយោបាយចាស់វស្សា លោក សម រង្ស៊ី ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់! ទើបបានជាប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិ និងប្រជាជនខ្មែរខ្លួនឯង។

កាលពីថ្ងៃទី២៤កន្លងទៅ លោក សម រង្ស៉ី អតីតមេបក្សប្រឆាំង បានបង្ហោះសាររិះគន់គម្រោងព្រែកជីកហ្វូនណនថា ប៉ះពាល់បរិស្ថានសង្គម និងថាធ្វើឡើងដោយពុំមានការសិក្សាច្បាស់លាស់។ ការរិះគន់នេះ បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីអ្នកជំនាញ បណ្ឌិត បញ្ញវ័ន្ត និងប្រជាពលរដ្ឋខ្មែរ ដោយនាំគ្នាថ្កោលទោសយ៉ាងខ្លាំងលើ លោក សម រង្ស៉ី ដែលធ្វើនយោបាយ មិនគិតផលប្រយោជន៍ជាតិ។

តាមរយៈបណ្តាញសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ ប្រជាជនកម្ពុជាមួយប្រទេស បានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោងព្រែកជីកហ្វូណនតេជោនិងផ្ដល់ឱ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។ ប៉ុន្តែបែរជាលោកសម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ។ សម្តេចបានបន្តថា៖ តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទឡើយ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯងក៏ដោយ»។ សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្តដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង...លោកម្ចាស់អើយ។

គម្រោង «ព្រែកជីកហ្វូណនតេជោ» គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ មានប្រវែង ១៨០ គីឡូម៉ែត្រ ដែលបង្កើតឡើងដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹកសំដៅចូលរួមលើកកម្ពស់សកម្មភាព សេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅ ប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាកំពុងរស់នៅក្រៅប្រទេសក៏បានគាំទ្រផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស