TNAOT News

· 04-25

ពិតជាគួរឱ្យសរសើរណាស់! បងប្រុសមានពិការភាពម្នាក់ខិតខំប្រឹងប្រែងប្រកបរបររកស៊ីខ្លួនឯង ដើម្បីយកប្រាក់កម្រៃមកចិញ្ចឹមជីវិតបន្តទៀត

#ស៊ូ-ស៊ូ Fighting# #សង្គម# #ព័ត៌មានសង្គម#

6389

ធម្មជាតិមិនបានផ្តល់ឱ្យមនុស្សយើងមិនដូចគ្នានោះទេ ក៏ប៉ុន្តែទោះបីជួបការលំបាកយ៉ាងណាក្តីក៏បុរសម្នាក់នេះមិនបានបោះបង់ខ្លួនឯងចោលនោះទេ ទោះបីជាគាត់ជាជនពិការគរថ្លង់ពិតមែនតែលោកនៅតែប្រកបរបរសុច្ចរិតមួយ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់លោក។

ប្រសិនបើបងប្អូនឃើញបងប្រុសម្នាក់នេះ កុំភ្លេចជួយទិញការ៉េមគាត់ផង ដើម្បីឲ្យលោកបានបន្តរកប្រាក់កម្រៃបន្ថែម ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់លោក ទោះបីជាគាត់មានពិការភាព គរថ្លង់ ក៏បងប្រុសមិនប្រកបរបរដែលសង្គមមិនឱ្យតម្លៃនោះដែរ បងប្រុសបានប្រកបរបរសមរម្យមួយដែលធ្វើឱ្យមនុស្សជាច្រើនបានកោតសរសើរបង កុំភ្លេចជួយគាំទ្រ រឺជួយទិញផលិតផលជនមានពិការភាព គឺជាការរួមចំណែកការលើកកម្ពស់ ក៏ដូចជាការលើកទឹកចិត្ត និងជម្រុញឲ្យជនមានពិការភាព មានមុខរបរ រឺមានអាជីព១ ច្បាស់លាស់ បានផ្គត់ផ្គងជីវភាព និងទទួលបានសិទ្ធិរស់រានមានជីវិត។ ពីសារព័ត៌មាន TNAOT ចង់ជួយលើកទឹកចិត្តបងប្រុសថា ស៊ូ-ស៊ូ បង ជីវិតយើងត្រូវតែមានក្តីសង្ឃឹមនឹងខិតខំប្រឹងប្រែងបន្ថែមទៀត បងប្រុសក៏ជាគម្រូដ៏ល្អមួយសម្រាប់សង្គមជាតិរបស់យើងទាំងមូលផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស