TNAOT News

· 04-25

វេទិកាស្តីពី «គោលការណ៍ចិនតែមួយ» គាំទ្រដល់ស្មារតីរួមរបស់អង្គការសហប្រជាជាតិ

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

6965

តៃវ៉ាន់ ជាទឹកដីដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន ហើយ «គោលការណ៍ចិនតែមួយ» ដែលជាការគាំទ្រដល់ស្មារតីរួមរបស់អង្គការសហប្រជាជាតិ។ នេះបើតាមការថ្លែងរបស់ ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិ នៅក្នុងវេទិកាតុមូលស្តីពី«គោលការណ៍ប្រទេសចិនតែមួយ» ដែលរៀបចំឡើងដោយ សាកលវិទ្យាល័យជាតិមានជ័យ និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរួមគ្នារៀបចំ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានជម្រាបថា ការរៀបចំវេទិកាតុមូលនាថ្ងៃនេះ ក្នុងគោលបំណងចំនួន៤៖ ទី១-បង្កើនការយល់ដឹងកាន់តែស៊ីជម្រៅពី «គោលការណ៍ចិនតែមួយ», ទី២-ពង្រឹងសមត្ថភាពលើការចែករំលែកនិងផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោកនូវខ្លឹមសារសំខាន់នៃសេចក្តីសម្រេចលេខ២៧៥៨របស់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងសម័យប្រជុំលើកទី២៦ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧១។, ទី៣-ពង្រីកការគាំទ្រដោយឈរលើសច្ចធម៌ប្រវត្តិសាស្រ្តជាង៥០០០ឆ្នាំរបស់ប្រទេសចិន ដែលបានគូសរំលេចថា«តៃវ៉ាន់គឺជាផ្នែកមួយដែលជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសចិន ហើយសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិន», និងទី៤-ចូលរួមពង្រឹងនិងពង្រីកទំនាក់ទំនងកាន់តែល្អប្រសើរដោយឈរលើស្មារតីគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ លោក ជីវ សារិទ្ធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិមានជ័យ ក៏បានដកស្រង់សម្តីរបស់លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបាន ថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថា ការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតំបន់តៃវ៉ាន់ គឺកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន មិនថាការបោះឆ្នោតមានលទ្ធផលយ៉ាងណាទេក៏មិនអាចកែប្រែការពិតជាមូលដ្ឋានដែលពិភពលោកមានប្រទេសចិនតែមួយនោះដែរ ហើយតៃវ៉ាន់គឺជាផ្នែកមួយរបស់ប្រទេសចិន ដែលនេះជាការបញ្ជាក់ច្បាស់ថា បន្ទាប់ពីការបង្រួបបង្រួមតំបន់តៃវ៉ាន់ រដ្ឋាភិបាលមជ្ឈិមចិននឹងអនុវត្តគោលនយោបាយ «ប្រទេសមួយ របបពីរ» ដើម្បីធ្វើអភិបាលកិច្ចចំពោះតំបន់តៃវ៉ាន់ ដូចតំបន់ហុងកុង និងម៉ាកាវដែរ ពោលគឺនឹងរក្សារបបសង្គមនិងប្រព័ន្ធនយោបាយដើមរបស់តៃវ៉ាន់ តែត្រូវស្ថិតក្រោមអភិបាលកិច្ចរបស់រដ្ឋាភិបាលមជ្ឈិមផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស