TNAOT News

· 04-21

កុំយល់ថាអាការៈងងឹតមុខមួយភ្លែតៗ មិនមានគ្រោះថ្នាក់ដល់សុខភាពឲ្យសោះ

#គន្លឹះថែទាំសុខភាព# #ងងឹតមុខ# #សុខភាព# #ពិគ្រោះយោបល់# #វិលមុខ# #TNAOT HEALTH#

6559

បញ្ហា​បែប​នេះ មាន​មនុស្ស​មួយ​ចំនួន​ឧស្សាហ៍​ជួប​ប្រទះជា​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ជាពិសេសនៅរាល់​ពេល​ដែល​ក្រោក​អង្គុយ ឈរ ឬ​គេង​ភ្លាមៗ ចេះ​តែ​មាន​អារម្មណ៍​ថា វិលមុខ ទន់ដៃ ទន់ជើងអស់ ងងឹតមុខ ដោយ​មិន​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ថា វា​បណ្តាល​មក​ពី​អ្វីឲ្យពិត​ប្រាកដ​។ ប្រភព៖ Medical news for Cambodia

​ជុំវិញនឹង​បញ្ហា​ងងឹត​មុខ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ងងឹត​មុខ ក្រោយ​ពី​ក្រោក​ពី​អង្គុយ ឬ​គេង​ភ្លាមៗ វាបណ្តាលពី​មូល​ហេតុ​ជាច្រើន តែបញ្ហាចំបង​គឺ ​ទាក់ទង​នឹងសម្ពាធឈាម​ធ្លាក់​ចុះ។ ពេល​ខ្លះ យើង​ក្រោក​ឡើង​ពី​អង្គុយ ក្រោកឈរ ឬគេង​ភ្លាមៗ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា វិល​មុខ ឈរ​មិន​នឹង ឬ​ក្នុង​ករណី​ខ្លះ អាច​បណ្តាល​ឲ្យ​សន្លប់​តែម្តង។

ជារួម លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា កុំ​គិតថា គ្រាន់​តែ​ការ​ងងឹតមុខ​មួយ​ភ្លែតៗក្រោយ​ពី​អង្គុយ ឈរ ឬ​គេង​ភា្លមៗ ថាគ្មាន​បញ្ហា​អ្វី​ធ្ងន់​ធ្ងរ​ដល់​សុខភាព​ឲ្យ​សោះ។ ផ្ទុយ​ទៅ​វិញ វា​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​បាន ហើយ​ថែម​ទាំង​អាច​ប្រឈម​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ទៀតផង។ ដូចនេះ បើ​មាន​បញ្ហា​នេះ គួរ​ទៅ​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ការពារ​សុខភាព និង​អាយុ​ជីវិត​របស់​យើងផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស