TA X2

· 04-18

យោធាអ៊ីរ៉ង់អះអាងថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយការវាយប្រហារណាមួយរបស់អ៊ីស្រា អែល

#ព័ត៌មាន# #អ៊ីរ៉ង់# #ការវាយប្រហារ# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

3547

អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធថា យោធារបស់ខ្លួន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹងការវាយប្រហារណាមួយពីអ៊ីស្រាអែល ដោយកងកម្លាំងអាកាស បាននិយាយថា ខ្លួនបានរៀបចំសម្រាប់សកម្មភាព។


មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ បាននិយាយផងដែរថា ខ្លួនកំពុងអមដំណើរនាវាពាណិជ្ជកម្មអ៊ីរ៉ង់ទៅកាន់សមុទ្រក្រហម។

អ៊ីរ៉ង់បានធ្វើការវាយប្រហារដោយផ្ទាល់ជាលើកដំបូងមិនធ្លាប់មានលើអ៊ីស្រាអែល កាលពីចុងសប្តាហ៍មុន ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើបរិវេណការទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស កាលពីថ្ងៃទី១ ខែមេសា។

អ៊ីស្រាអែល បាននិយាយថា ខ្លួននឹងវាយបកវិញ ហើយគណៈរដ្ឋមន្ត្រីរបស់ខ្លួន កំពុងប្រជុំនៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីជម្រើស។

ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) បាននិយាយកាលពីថ្ងៃពុធនៅឯក្បួនព្យុហយាត្រា ដែលធ្វើឡើងសម្រាប់ទិវាកងទ័ពថា៖«ការវាយប្រហារណាមួយដោយរបបជ្វីហ្វនិយម (អ៊ីស្រាអែល) លើដីរបស់យើង នឹងត្រូវបានដោះស្រាយជាមួយនឹងការឆ្លើយតបដ៏ធ្ងន់ធ្ងរ»។

មេបញ្ជាការកងទ័ពអាកាសនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានព្រមានក្នុងព្រឹត្តិការណ៍ដូចគ្នាថា យន្តហោះចម្បាំងរបស់ខ្លួន រួមទាំងយន្តហោះចម្បាំង Sukhoi-24 ដែលផលិតដោយរុស្ស៊ី ស្ថិតក្នុង «ស្ថានភាពត្រៀមខ្លួនដ៏ល្អបំផុត» ដើម្បីទប់ទល់នឹងការវាយប្រហារណាមួយរបស់អ៊ីស្រាអែល។

https://www.reuters.com/world/middle-east/iran-navy-escorting-iranian-commercial-ships-red-sea-commander-says-2024-04-17/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)