TA X2

· 04-17

តំបន់មជ្ឈិមបូព៌ាប្រឈមការរីកសាយនៃសង្រ្គាម ខណៈអ៊ីស្រាអែល ប្ដេជ្ញាសងសឹកការវាយប្រហារពីអ៊ីរ៉ង់

#ព័ត៌មាន# #អ៊ីរ៉ង់# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

4462

អ៊ីស្រាអែល និងអ៊ីរ៉ង់បាន គំរាមកំហែងដាក់គ្នាទៅវិញទៅមក បន្ទាប់ពីការវាយប្រហារដោយផ្ទាល់ជាលើកដំបូងរបស់ក្រុងតេអេរ៉ង់ទៅលើសត្រូវរបស់ខ្លួន បានបង្កើនភាពតានតឹងយ៉ាងខ្លាំងនៅមជ្ឈិមបូព៌ា ខណៈសង្រ្គាមនៅតំបន់ហ្កាហ្សាមនៅតែបន្តដោយពុំទាន់មានបទឈប់បាញ់នៅឡើយ។

ប្រមុខកងទ័ពអ៊ីស្រាអែល កាលពីថ្ងៃចន្ទ បានប្តេជ្ញាឆ្លើយតបវិញ បន្ទាប់ពីអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបាញ់ស្រោចមីស៊ីល និងយានដ្រូន រួមទាំង រ៉ូកែតជាង ៣០០ ទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីចុងសប្តាហ៍មុន ស្របពេលអ៊ីរ៉ង់និយាយថាជាការសឹងសឹកទៅនឹងការវាយប្រហារលើស្ថានកុងស៊ុលរបស់ខ្លួននៅប្រទេសស៊ីរី សម្លាប់មនុស្ស៧នាក់ រួមទាំងឧត្ដមសេនីយ៍អ៊ីរ៉ង់២នាក់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ក៏បានព្រមានផងដែរថា ទោះបីជាសកម្មភាពនោះមានទំហំតិចតួចបំផុត ឲ្យតែជាការប្រឆាំងនឹងផលប្រយោជន៍របស់អ៊ីរ៉ង់ អ្នកនឹងត្រូវទទួលបានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ ធំធេង និងឈឺចាប់ ។ 

ក្រុមមេដឹកនាំពិភពលោក បានជំរុញឱ្យមានការអត់ធ្មត់ ចាប់តាំងពីការវាយប្រហាររបស់អ៊ីរ៉ង់លើ អ៊ីស្រាអែល ដែលបានបង្កឱ្យមានភាពច្របូកច្របល់នៃវិបត្តិការទូត និងបានធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់ ខណៈទីផ្សារភាគហ៊ុនដាំក្បាលចុះ។អ៊ីស្រាអែលកំពុងថ្លឹងថ្លែងជម្រើសរបស់ខ្លួន បន្ទាប់ពីការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ បណ្តាលឱ្យមានការខូចខាតតិចតួច ខណៈប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលបានស្ទាក់ចាប់គ្រាប់មីស៊ីលភាគច្រើន ដោយមានជំនួយពីកងកម្លាំងសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង និងសម្ព័ន្ធមិត្តក្នុងតំបន់។ក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នៅទូទាំងតំបន់មជ្ឈិមបូព៌ាបានបើកការវាយប្រហារជាបន្តបន្ទាប់អំឡុងសង្គ្រាមរយៈពេល៦ខែមកនេះ។

ក្រុមឧទ្ទាមហេសបូឡា (Hezbollah) របស់ប្រទេសលីបង់ បានបើកការបាញ់ប្រហារឆ្លងព្រំដែនដ៏ខ្លាំងក្លាជាមួយអ៊ីស្រាអែល ក្រុមឧទ្ទាមហ៊ួទី គាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន បានដាក់គោលដៅលើការដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម ហើយក្រុមប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីបានបាញ់ផ្លោងទៅលើមូលដ្ឋានទ័ពអាមេរិក៕

https://www.nbcnews.com/news/world/live-blog/iran-attack-live-updates-rcna147960

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)