TA X2
· 04-12
បេសកជនអាមេរិក បានស្នើឲ្យរដ្ឋមន្ត្រីការបរទេសមជ្ឈិមបូព៌ាជួយសម្រុះសម្រួលជាមួយអ៊ីរ៉ង់
#ព័ត៌មាន# #អ៊ីរ៉ង់# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
3314
ប្រភពមួយដែលដឹងពីស្ថានភាពនេះ បាននិយាយថា បេសកជនរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា បានអំពាវនាវដល់រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម កាតា និងអ៊ីរ៉ាក់ ដោយសុំឲ្យពួកគេផ្ញើសារទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយជំរុញឲ្យប្រទេសនេះ កាត់បន្ថយភាពតានតឹងជាមួយអ៊ីស្រាអែល បន្ទាប់ពីមានការសង្ស័យថា អ៊ីស្រាអែល បានវាយប្រហារតាមអាកាសលើស្ថានទូតអ៊ីរ៉ង់ នៅក្នុងប្រទេស ស៊ីរី។
លោក Brett McGurk បានស្នើឲ្យមន្ត្រីទាំងអស់ទាក់ទងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បញ្ជូនសារមួយថា អ៊ីរ៉ង់ គួរតែបន្ធូរបន្ថយភាពតានតឹងជាមួយអ៊ីស្រាអែល នេះបើតាមប្រភពដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម កាតា និងអ៊ីរ៉ាក់ បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងពិភាក្សាអំពីភាពតានតឹងក្នុងតំបន់។
សេតវិមាន បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
ការសន្ទនាតាមទូរស័ព្ទរបស់លោក McGurk ត្រូវបានរាយការណ៍ជាលើកដំបូង ដោយសារព័ត៌មាន Axios។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោកអាយ៉ាតូយ៉ា អាលីខាមីណេ( Ayatollah Ali Khamenei) បាននិយាយថា អ៊ីស្រាអែល «ត្រូវតែទទួលទណ្ឌកម្ម ហើយវានឹងត្រូវទទួលខុសត្រូវសម្រាប់ការវាយប្រហារ នៅទីក្រុង ដាម៉ាសដែលបានសម្លាប់សមាជិកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ៧នាក់។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រមុខការពារជាតិ៖ អ៊ីស្រាអែល បានត្រៀមខ្លួនដើម្បីដោះស្រាយគ្រប់ស្ថានការណ៍ឆ្លើយតបរបស់អ៊ីរ៉ង់
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បន្តដំណើរទស្សនកិច្ចក្នុងតំបន់ ទៅកាន់ប្រទេសស៊ីរី
ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa ផ្អាកការហោះហើរចេញ-ចូលទីក្រុងតេអេរ៉ង់ ពេលមានវិបត្តិនៅមជ្ឈិមបូព៌ា
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចោទអាមេរិកថា បានផ្តល់ភ្លើងខៀវឲ្យអ៊ីស្រាអែលវាយប្រហារស្ថានកុងស៊ុល នៅស៊ីរី
យោបល់ទាំងអស់ (0)