TA X2
· 04-16
លោក Netanyahu និងលោក Biden ជួបគ្នាតាមទូរស័ព្ទក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
#Benjamin Netanyahu# #ព័ត៌មាន# #អ៊ីរ៉ង់# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
4353
សេតវិមាននិយាយថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបសន្ទនាគ្នាតាមទូរស័ព្ទកាលពីយប់ថ្ងៃសៅរ៍ (ពេលនៅសហរដ្ឋអាមេរិក) ក្រោយអ៊ីរ៉ង់បើកការវាយប្រហារសងសឹកដោយយានដ្រូន និងមីស៊ីលលើអ៊ីស្រាអែល ។
រូបថតសន្លឹកបង្ហោះដោយការិយាល័យព័ត៌មានអ៊ីស្រាអែល ឃើញលោក Netanyahu និយាយតាមទូរស័ព្ទកាលពីព្រឹកថ្ងៃអាទិត្យ(ពេលនៅអ៊ីស្រាអែល) ខណៈដែលរូបភាពវីដេអូឃ្លីប និងរូបថតសន្លឹកបញ្ចេញដោយយោធាអ៊ីស្រាអែល ឃើញនាយអគ្គសេនាកងទ័ពអ៊ីស្រាអែលលោក Herzi Halevi និយាយជាមួយក្រុមមន្រ្តីកងទ័ព និងកងកម្លាំងទ័ពអាកាស ក្នុងបន្ទប់ប្រតិបត្តិការ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយពីរូបភាពវីដេអូឃ្លីបនេះ ។
សូមបញ្ជាក់ថា អ៊ីរ៉ង់ បានបើកការវាយប្រហារដោយយានដ្រូនផ្ទុកគ្រឿងផ្ទុះ និងបាញ់មីស៊ីលលើអ៊ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ដែលជាការវាយប្រហារដោយផ្ទាល់លើកដំបូងរបស់ពួកគេលើដែនដីអ៊ីស្រាអែល ជាការសងសឹកនឹងការវាយប្រហារសង្ស័យលើបរិវេនស្ថានទូតរបស់ពួកគេនៅក្នុងទីក្រុងដាម៉ាស់ ប្រទេសស៊ីរី កាលពីថ្ងៃទី ១ ខែមេសាកន្លងទៅ ៕
https://www.washingtonpost.com/national-security/2024/04/14/biden-netanyahu-israel-iran/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Biden និយាយថា លោក Netanyahu កំពុងធ្វើឲ្យប៉ះពាល់ដល់អ៊ីស្រាអែលជាជាងជួយប្រទេសនេះ
ប្រមុខការពារជាតិ៖ អ៊ីស្រាអែល បានត្រៀមខ្លួនដើម្បីដោះស្រាយគ្រប់ស្ថានការណ៍ឆ្លើយតបរបស់អ៊ីរ៉ង់
ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa ផ្អាកការហោះហើរចេញ-ចូលទីក្រុងតេអេរ៉ង់ ពេលមានវិបត្តិនៅមជ្ឈិមបូព៌ា
ចំនួនអ្នកស្លាប់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា ឡើងដល់ជិត ៣៣.២០០ នាក់
យោបល់ទាំងអស់ (0)