TA X2

· 04-16

អាមេរិក ប្រាប់ទៅអ៊ីស្រាអែលថា បើអ្នកវាយបកទៅអ៊ីរ៉ង់ អ្នកនឹងធ្វើតែម្នាក់ឯងចុះ

#ព័ត៌មាន# #អាមេរិក# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

3821

ខណៈអ៊ីស្រាអែលកាលពីថ្ងៃចន្ទបានថ្លឹងថ្លែងលើការឆ្លើយតបរបស់ខ្លួនចំពោះការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍នេះ សហរដ្ឋអាមេរិកកំពុងប្រាប់ក្រុមមន្ត្រីនៅទីនោះជាឯកជនថា ប្រសិនបើអ៊ីស្រាអែលវាយប្រហារតបតវិញដោយយោធានោះ ឲ្យអ៊ីស្រាអែលធ្វើតែម្នាក់ឯងចុះ។ 

នោះជាសារមិនធម្មតាមួយសម្រាប់សម្ព័ន្ធមិត្តជិតស្និទ្ធ ដែលបានចំណាយពេលជាច្រើនទស្សវត្សរ៍ ទទួលបានជំនួយយោធាអាមេរិកច្រើនជាងប្រទេសផ្សេងទៀតនៅក្នុងពិភពលោក ហើយទំនាក់ទំនងរបស់ពួកគេជាមួយអាមេរិកត្រូវបានពិពណ៌នាជាញឹកញាប់ថាជា មិត្តភាពដែកថែប។


ប៉ុន្តែបន្ទាប់ពីប៉ុន្មានខែដែលអ៊ីស្រាអែលធ្វើសកម្មភាពដោយខ្លួនឯងនៅតំបន់ហ្កាហ្សា ហើយប្រឈមនឹងការរិះគន់យ៉ាងខ្លាំងក្លាពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតថា ប្រតិបត្តិការយោធារបស់ខ្លួនបានទៅឆ្ងាយពេក រដ្ឋបាលលោក Biden បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងមិនចូលរួមក្នុងប្រតិបត្តិការយោធាវាយលុកប្រឆាំងនឹងអ៊ីរ៉ង់ឡើយ ព្រោះបារម្ភថានឹងរុញឲ្យសង្រ្គាមរីកកាន់តែធំ នៅមជ្ឈិមបូព៌ា។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់សហរដ្ឋអាមេរិក មួយរូបបានប្រាប់អ្នកយកព័ត៌មានភ្លាមៗ បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់បានបញ្ចប់ថា យើងជឿថាអ៊ីស្រាអែល មានសេរីភាពនៃសកម្មភាពដើម្បីការពារខ្លួន។ នោះជាគោលនយោបាយដែលមានជាយូរមកហើយ ហើយនៅតែមានជារៀងរហូត។

នៅពេលក្រុមអ្នកសារព័ត៌មានសួរថា តើសហរដ្ឋអាមេរិកនឹងជួយអ៊ីស្រាអែល ក្នុងការទប់ទល់ទៅនឹងប្រតិបត្តិការយោធាវាយបកទៅកាន់អ៊ីរ៉ង់វិញដែរឬទេ មន្ត្រីរូបនោះបាននិយាយថា ទេ៕


https://abcnews.go.com/Politics/us-israel-strike-back-iran/story?id=109226739

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)