TA X2
· 04-17
លោក Putin ជំរុញឱ្យមានការអត់ធ្មត់ក្នុងពេលសុន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអ៊ីរ៉ង់ ខណៈភាពតានតឹងកើនឡើង
#Vladimir Putin# #ព័ត៌មាន# #អ៊ីរ៉ង់# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
4450
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអំពាវនាវឱ្យមានការអត់ធ្មត់ នៅពេលអ៊ីស្រាអែលថ្លឹងថ្លែងការឆ្លើយតបរបស់ខ្លួនចំពោះការវាយប្រហារដោយយានដ្រូន និងមីស៊ីលកាលពីចុងសប្តាហ៍មុនរបស់អ៊ីរ៉ង់។
ការថ្លែងបែបនេះរបស់លោក Putin បានធ្វើឡើងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi កាលពីថ្ងៃអង្គារទី១៦មេសាសប្ដាហ៍នេះ។ មេដឹកនាំទាំង២បានពិភាក្សាអំពីអ្វីដែលវិមានក្រឹមឡាំងហៅថាជាវិធានការសងសឹករបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសា។
វិមានក្រឹមឡាំងបាននិយាយថា លោកPutin បានជំរុញឱ្យភាគីទាំងអស់ ទាត់ចោលរាល់សកម្មភាព បង្កឱ្យមានការប្រឈមដាក់គ្នាថ្មី ដែលនឹងផ្តល់មហន្តរាយដល់តំបន់មជ្ឈិមបូព៌ា។
អ៊ីរ៉ង់ បានបាញ់មីស៊ីល និងយានដ្រូន រាប់រយគ្រឿងនៅអ៊ីស្រាអែលកាលពីល្ងាចថ្ងៃសៅរ៍ ឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងដាម៉ាស ដែលបានសម្លាប់មន្រ្តីកងឆ្មាំបដិវត្តន៍អ៊ីស្លាមចំនួន៧នាក់ រួមទាំងឧត្តមសេនីយ៍ពីរនាក់ផងដែរ។
នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោក ស្តីពីការវាយប្រហាររបស់អ៊ីរ៉ង់ លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បាននិយាយថា ដើមចមនៃអស្ថិរភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា គឺ ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលនៅតែបន្ត។
វិមានក្រឹមឡាំងបាននិយាយថា លោកVladimir Putin បានបង្ហាញក្តីសង្ឃឹមថា ភាគីទាំងអស់នឹងបង្ហាញការអត់ធ្មត់សមហេតុផល និងទប់ស្កាត់ការប្រឈមដាក់គ្នាថ្មី ដែលពោរពេញទៅដោយផលវិបាកដ៏មហន្តរាយសម្រាប់តំបន់ទាំងមូល៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តំបន់មជ្ឈិមបូព៌ាប្រឈមការរីកសាយនៃសង្រ្គាម ខណៈអ៊ីស្រាអែល ប្ដេជ្ញាសងសឹកការវាយប្រហារពីអ៊ីរ៉ង់
លោក Netanyahu និងលោក Biden ជួបគ្នាតាមទូរស័ព្ទក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
ប្រមុខការពារជាតិ៖ អ៊ីស្រាអែល បានត្រៀមខ្លួនដើម្បីដោះស្រាយគ្រប់ស្ថានការណ៍ឆ្លើយតបរបស់អ៊ីរ៉ង់
រុស្ស៊ីណែនាំប្រឆាំងនឹងការធ្វើដំណើរនៅមជ្ឈិមបូព៌ា ខណៈដែលការគំរាមកំហែងរបស់អ៊ីរ៉ង់ បង្កភាពតានតឹង
យោបល់ទាំងអស់ (0)