TA X2

· 04-12

ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa ផ្អាកការហោះហើរចេញ-ចូលទីក្រុងតេអេរ៉ង់ ពេលមានវិបត្តិនៅមជ្ឈិមបូព៌ា

#ក្រុមហ៊ុនអាកាសចរណ៍# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

3794

កាលពីថ្ងៃពុធម្សិលមិញ ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa បាននិយាយក្រោយការវាយតម្លៃដោយប្រុងប្រយ័ត្នថា ពួកគេបានសម្រេចចិត្តផ្អាកការហោះហើរចេញ-ចូលទីក្រុងតេអេរ៉ង់រហូតដល់ថ្ងៃព្រហស្បតិ៍នេះ ដោយសារតែស្ថានភាពបច្ចុប្បន្ននៅតំបន់មជ្ឈិមបូព៌ា ។ 

ប្រទេសជាច្រើននៅក្នុងតំបន់ និងសហរដ្ឋអាមេរិក បានស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ ហើយនិងត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការវាយប្រហារដោយអ៊ីរ៉ង់ ដើម្បីឆ្លើយតបនឹងការទម្លាក់គ្រប់បែកសង្ស័យរបស់យន្តហោះចម្បាំងអ៊ីស្រាអែលលើស្ថានកុងស៊ុលអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី ១ ខែមេសាកន្លងទៅ ។ 


អ្នកនាំពាក្យក្រុមហ៊ុន Lufthansa បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងតាមដានឥតឈប់ឈរស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា ហើយពួកយើងបានទាក់ទងយ៉ាងដិតដល់ជាមួយក្រុមអាជ្ញាធរ ។ 

គួរឲ្យដឹងថា មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលត្រូវតែដាក់ទោស ហើយពួកគេសមនឹងទទួលទោសសម្រាប់ការវាយប្រហារលើបរិវេនស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាស់ ប្រទេសស៊ីរី ។ 

ជាការឆ្លើយតបនឹងនឹងការលើកឡើងរបស់លោក Khamenei រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក Israel Katz និយាយថា អ៊ីស្រាអែល នឹងឆ្លើយតប បើសិនជាអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល ចេញពីដឹកដីផ្ទាល់ខ្លួនរបស់ពួកគេ ។ 

អ៊ីរ៉ង់ បានគាំទ្រក្រុមជីវពលនៅទូទាំងតំបន់ ចាប់តាំងពីអ៊ីស្រាអែលវាយលុកតំបន់ហ្កាហ្សាស្រ្ទីប បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល ។ 

យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីនជាង ៣៣.០០០នាក់ បានស្លាប់ ដោយសារការទម្លាក់គ្រាប់បែកឥតឈប់ឈររយៈពេល ៦ខែរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ៕


https://www.cnbc.com/2024/04/10/germanys-lufthansa-suspends-flights-to-and-from-tehran-amid-middle-east-crisis.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)