TA X2

· 04-10

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចោទអាមេរិកថា បានផ្តល់ភ្លើងខៀវឲ្យអ៊ីស្រាអែលវាយប្រហារស្ថានកុងស៊ុល នៅស៊ីរី

#ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

3261

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានផ្តល់ «ភ្លើងខៀវ» ឲ្យអ៊ីស្រាអែលធ្វើការវាយប្រហារលើអគារកុងស៊ុលរបស់ខ្លួន នៅក្នុងប្រទេសស៊ីរីដែលបានសម្លាប់មន្ត្រីយោធាអ៊ីរ៉ង់៧ នាក់ រួមទាំងឧត្តមសេនីយ៍ពីរនាក់។

លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) បានអះអាងសាជាថ្មីនូវការប្តេជ្ញារបស់ទីក្រុងតេអេរ៉ង់ថា ខ្លួននឹងឆ្លើយតបចំពោះការវាយប្រហារ ដែលត្រូវបានស្តីបន្ទោសយ៉ាងទូលំទូលាយលើអ៊ីស្រាអែល ហាក់ដូចជាបង្ហាញពីការកើនឡើងនៃការកំណត់គោលដៅរបស់អ៊ីស្រាអែលទៅលើមន្ត្រីយោធាមកពីប្រទេសអ៊ីរ៉ង់ដែលគាំទ្រក្រុមសកម្មប្រយុទ្ធប្រយុទ្ធនឹងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា និងតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយប្រទេសលីបង់។

មេដឹកនាំក្រុមហេសបូឡា លោកហាសាន ណាស្រាលឡា (Hassan Nasrallah) ក្នុងសុន្ទរកថាកាលពីថ្ងៃចន្ទ បានរំលឹកឡើងវិញនូវការគាំទ្ររបស់ក្រុមគាំទ្រដោយអ៊ីរ៉ង់សម្រាប់ការឆ្លើយតបយោធាក្រុងតេអេរ៉ង់ចំពោះការវាយប្រហារដែលបានសម្លាប់ឧត្តមសេនីយ៍ ម៉ូហាម៉េដ រីហ្សា ហ្សាហ៊ីឌី (Mohammad Reza Zahedi) មន្ត្រីយោធាជាន់ខ្ពស់ នៅក្នុងកងកម្លាំង Quds របស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៃសង្គ្រាមទៅកាន់តែរាលដាលក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។

ចាប់តាំងពីសង្គ្រាមនៅហ្កាហ្សា បានចាប់ផ្តើមកាលពី ៦ខែមុន ការប៉ះទង្គិចគ្នា បានកើនឡើងរវាងអ៊ីស្រា អែល និងក្រុមហេសបូឡារបស់លីបង់។ ក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សា និងវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ក៏ត្រូវបានគាំទ្រដោយអ៊ីរ៉ង់ ក៏ដូចជាក្រុមជីវពលអ៊ីរ៉ាក់ដែលមានគោលដៅលើមូលដ្ឋានទ័ព និងទីតាំងរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។


https://www.smdailyjournal.com/news/national/irans-foreign-minister-accuses-us-of-giving-israel-green-light-to-attack-consulate-in-syria/article_4248949a-f5ec-11ee-8558-738ea171c4f1.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)