TA X2
· 03-11
លោក Biden និយាយថា លោក Netanyahu កំពុងធ្វើឲ្យប៉ះពាល់ដល់អ៊ីស្រាអែលជាជាងជួយប្រទេសនេះ
#ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
4937
លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថាលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កំពុងធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងជាជាងជួយប្រទេសនេះ ដោយសារតែការមិនខ្វល់ពីការស្លាប់ជនស៊ីវិលប៉ាឡេស្ទីនជាង៣ ម៉ឺននាក់ ក្នុងតំបន់ហ្កាហ្សា ខណៈសង្រ្គាមជាមួយក្រុមហាម៉ាសនៅតែបន្ត ប៉ុន្តែនោះពុំមានន័យថា ទីក្រុងវ៉ាស៊ីនតោន នឹងបញ្ឈប់ការគាំទ្ររដ្ឋជ្វីហ្វមួយនេះនោះទេ។
អំឡុងបទសម្ភាសន៍របស់លោកជាមួយទូរទស្សន៍ MSNBC កាលពីចុងសប្ដាហ៍ លោក Biden បានរិះគន់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលជាថ្មីទៀត ជុំវិញប្រតិបត្តិការយោធារបស់ប្រទេសនេះក្នុងតំបន់ហ្កាហ្សា។
លោកប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់ថា លោក Netanyahu មានសិទ្ធិការពារអ៊ីស្រាអែល លោកមានសិទ្ធិបន្តស្វែងរកការកម្ចាត់ក្រុមហាម៉ាស ប៉ុន្តែលោកត្រូវតែគិតគូរឲ្យបានហ្មត់ចត់ចំពោះអាយុជីវិតជនស៊ីវិលស្លូតត្រង់។
លោកថា ប៉ុន្តែមិនមែនការធ្វើបែបនេះនោះទេ លោក Netanyahu កំពុងធ្វើឲ្យប៉ះពាល់ដល់មុខមាត់អ៊ីស្រាអែល ជាជាងការជួយអ៊ីស្រាអែល។ នេះផ្ទុយទៅនឹងជំហររបស់អ៊ីស្រាអែល។ ខ្ញុំគិតថា នេះជាកំហុសធំណាស់ ដូច្នេះខ្ញុំចង់មើលឃើញបទឈប់បាញ់។
លោកបានបន្តថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស គួរតែមានរយៈពេល៦សប្ដាហ៍ និងមើលឃើញការដោះដូរអ្នកទោស ដោយលោកបន្ថែមថា គួរតែមិនអាចមានអ្វីកើតឡើងក្រៅតែពីការប្រយុទ្ធគ្នា អំឡុងខែពិសិដ្ឋមូស្លីមរ៉ាម៉ាដាន (Ramadan)ដែលបានចាប់ផ្ដើមនៅថ្ងៃអាទិត្យ១០មីនានោះទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Biden និយាយថា បទឈប់បាញ់នៅហ្កាហ្សា ក្នុងខែបុណ្យរ៉ាម៉ាដាន មើលទៅពិបាកខ្លាំង
Biden ប្រាប់អ៊ីស្រាអែលកុំឲ្យប្រើជំនួយជា «ចំណែកតថ្លៃ» និងជំរុញឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់
ចំនួនអ្នកស្លាប់នៅហ្កាហ្សា គឺជាង៣០.០០០នាក់ ខណៈដែលអ៊ីស្រាអែលត្រូវចោទប្រកាន់ថាបានបាញ់ប្រហារទៅលើជនស៊ីវិល
អ៊ីស្រាអែល បានធ្វើការវាយឆ្មក់លើក្រុងរ៉ាម៉ាឡា ដែលធំជាងគេបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមិនធ្លាប់មាន
យោបល់ទាំងអស់ (0)