TA X2
· 04-09
ចំនួនអ្នកស្លាប់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា ឡើងដល់ជិត ៣៣.២០០ នាក់
#ប៉ាឡេស្ទីន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
5551
ក្រសួងសុខាភិបាលនៅហ្កាហ្សា បានប្រកាសកាលពីថ្ងៃអាទិត្យ (០៧ មេសា) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅក្នុងការវាយប្រហារដ៏បង្ហូរឈាមរបស់អ៊ីស្រាអែល បានកើនឡើងដល់ជិត ៣៣.២០០ នាក់។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣៨ នាក់ និងបង្ករបួស ៧១1 នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៣.១៧៥ នាក់ និងរបួសដល់ ៧៥.៨៨៦ នាក់ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។
សារព័ត៌មាន អាល់គុតស៍ (Al-Quds) របស់ប៉ាឡេស្ទីនបានរាយការណ៍កាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលបានបើកការវាយប្រហារដោយយានដ្រូនលើតំបន់ អាល់ណាសឺ (al-Nasr) ក្នុងទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងហ្កាហ្សាស្រ្ទីប ដោយចំនួនអ្នកស្លាប់បាត់បង់ជីវិតមិនទាន់ច្បាស់នៅឡើយទេ។
លោក ហើហ្ស៊ី ហាលេវី (Herzi Halevi) ប្រធានបុគ្គលិកនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដោយនិយាយថា ទោះបីជាមានការដកទ័ពអ៊ីស្រាអែលចេញពីក្រុង ខាន់ យូនីស ក៏ដោយ ក៏សង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាសនៅតែបន្ត និងមិនទាន់បញ្ចប់ឡើយ។
លោកបាននិយាយថា យោធាអ៊ីស្រាអែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែមិនទាន់សម្រេចបានពេញលេញនូវគោលដៅរបស់ខ្លួននៅឡើយទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់ ក្នុងតំបន់ហ្កាហ្សា កើនឡើងដល់ ៣៣.១៣៧នាក់ ខណៈជម្លោះអូសបន្លាយពេលអស់៦ខែ
ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្កាហ្សា កើនឡើងដល់ ៣០.៩៦០នាក់ ខណៈមានការវាយប្រហារកាន់តែខ្លាំងពីអ៊ីស្រាអែល
ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ក្នុងសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ឡើងដល់ជាង ៣០.៤០០ នាក់
ចំនួនអ្នកស្លាប់នៅហ្កាហ្សា គឺជាង៣០.០០០នាក់ ខណៈដែលអ៊ីស្រាអែលត្រូវចោទប្រកាន់ថាបានបាញ់ប្រហារទៅលើជនស៊ីវិល
យោបល់ទាំងអស់ (0)