TA X2
· 04-16
វ៉េណេហ្ស៊ុយអេឡា ចាប់ខ្លួនមន្ត្រីប្រេង និងឧស្ម័នជុំវិញការស៊ើបអង្កេតអំពើពុករលួយ
#ព័ត៌មាន# #វ៉េណេហ្ស៊ុយអេឡា# #អំពើពុករលួយ# #ព័ត៍មានអន្តរជាតិ#
2186
រដ្ឋាភិបាលរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា បានចាប់ខ្លួនមន្ត្រីថាមពលជាន់ខ្ពស់ពីរនាក់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការឃុំខ្លួនអតីតរដ្ឋមន្ត្រីប្រេង ចំពេលមានការស៊ើបអង្កេតលើប្រាក់ចំណូលរាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុនPetroleos de Venezuela SA ដែលបានបាត់បង់។
អនុរដ្ឋមន្ត្រីទទួលបន្ទុកប្រេងលោក Erick Pérez និងអនុរដ្ឋមន្ត្រីទទួលបន្ទុកឧស្ម័នលោក Juan Santana ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ នេះបើយោងតាមមនុស្សម្នាក់ដែលដឹងអំពីស្ថានភាពនេះ ប៉ុន្តែដែលបានស្នើសុំមិនបញ្ចេញឈ្មោះ ដោយសារតែព័ត៌មាននេះ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីការឃុំខ្លួនអតីតរដ្ឋមន្ត្រីប្រេងរបស់លោកម៉ាឌូរ៉ូ (Maduro) គឺ លោក Tareck El Aissami កាលពីថ្ងៃអង្គារ មួយឆ្នាំបន្ទាប់ពីការលាលែងពីតំណែង។ លោកEl Aissami ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ និងការលាងលុយកខ្វក់ពាក់ព័ន្ធនឹងគម្រោងការចោទប្រកាន់មួយដែលប្រាក់ចំណូលមកពីប្រេងរាប់ពាន់លានដុល្លារ បានបាត់បង់។
ក្រសួងប្រេងរបស់ប្រទេសនេះ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការឃុំខ្លួននោះទេ។
ការចាប់ខ្លួននេះកើតឡើងប៉ុន្មានខែមុនការបោះឆ្នោតប្រធានាធិបតីដែលកំណត់ នៅថ្ងៃទី២៨ ខែកក្កដា ដែលត្រូវបានរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិចំពោះលក្ខខណ្ឌអយុត្តិធម៌ និងការបដិសេដបេក្ខភាព លោកស្រី Maria Corina Machado ដែលជាអ្នកឈ្នះការបោះឆ្នោតបឋមរបស់គណបក្សប្រឆាំង នៅក្នុងខែតុលា។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាមេរិក៖វ៉េណេហ្ស៊ុយអេឡា ខកខានមិនបានបំពេញតាមការសន្យាសំខាន់ៗ បើទោះបីជាមានការប្រកាសការបោះឆ្នោតក្តី
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Lavrov ជួបជាមួយប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក Maduro
ហ្គីយ៉ាន ថ្កោលទោសវ៉េណេហ្ស៊ុយអេឡាជុំវិញការចុះហត្ថលេខាលើច្បាប់ដើម្បីដាក់បញ្ចូលតំបន់ជម្លោះ ជាឧបសម្ព័ន្ធរបស់ខ្លួន
ក្រុមហ៊ុនប្រេងឥណ្ឌា ដកខ្លួនពីកិច្ចព្រមព្រៀងរយៈពេលវែងសម្រាប់ប្រេងឆៅរុស្ស៊ី ចំពេលមានទណ្ឌកម្មដ៏តឹងតែង
យោបល់ទាំងអស់ (0)