TA X2
· 03-08
ក្រុមហ៊ុនប្រេងឥណ្ឌា ដកខ្លួនពីកិច្ចព្រមព្រៀងរយៈពេលវែងសម្រាប់ប្រេងឆៅរុស្ស៊ី ចំពេលមានទណ្ឌកម្មដ៏តឹងតែង
#ទណ្ឌកម្ម# #ប្រេងឆៅ# #ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#
5075
ក្រុមហ៊ុនចម្រាញ់ប្រេងឈានមុខគេមួយចំនួននៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថា បានដកខ្លួនពីកិច្ចសន្យារយៈពេលវែងសម្រាប់ប្រេងឆៅពីអ្នកផ្គត់ផ្គង់រុស្ស៊ី ចំពេលមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កាន់តែខ្លាំង។
ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា រោងចក្រចម្រាញ់ប្រេងរបស់រដ្ឋចំនួនបីរបស់ឥណ្ឌា បានកំពុងពិភាក្សាជាមួយក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Rosneft ដើម្បីទទួលប្រេង ៥០០.000 បារ៉ែលក្នុងមួយថ្ងៃក្នុងតម្លៃទាប ប្រហែលស្មើនឹងមួយភាគបីនៃការនាំចូលប្រចាំថ្ងៃរបស់ឥណ្ឌា។
របាយការណ៍ពី Bloomberg បានឲ្យដឹងថា ក្រុមហ៊ុនចម្រាញ់ប្រេងរបស់រដ្ឋដ៏ធំបំផុតរបស់ឥណ្ឌាគឺ Indian Oil កំពុងពិចារណាកាត់បន្ថយការផ្គត់ផ្គង់ប្រេងឆៅពីប្រទេសរុស្ស៊ី ក្រោមការផ្គត់ផ្គង់រយៈពេលវែងរបស់ខ្លួន ខណៈដែលក្រុមហ៊ុនធំពីរផ្សេងទៀតគឺ Bharat Petroleum និង Hindustan Petroleum មិនបានប្តេជ្ញាចិត្ត ក្នុងកិច្ចសន្យារយៈពេលវែងនោះទេជាមួយអ្នកផ្គត់ផ្គង់រុស្ស៊ី។ សារព័ត៌មាន Bloomberg បាននិយាយថា កិច្ចព្រមព្រៀងដែលបានចុះកិច្ចសន្យា នឹងកាត់បន្ថយការពឹងផ្អែកលើការទិញម្តង ដែលមានតម្លៃថ្លៃ ជាង។
ការសម្រេចចេញពីកិច្ចព្រមព្រៀងរយៈពេលវែងសម្រាប់ប្រេងឆៅរុស្ស៊ី កើតឡើង នៅពេលដែលទណ្ឌកម្មពីលោកខាងលិច ត្រូវបានដាក់ទៅលើពាណិជ្ជកម្មប្រេងរបស់រុស្ស៊ី ដោយឥណ្ឌាបានទិញកាន់តែច្រើនពីប្រទេសផ្សេងទៀតដូចជាអារ៉ាប៊ីសាអ៊ូឌីត ក្នុងខែកុម្ភៈ។
ទោះបីជារុស្ស៊ី នៅតែជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតរបស់ប្រទេសនេះក៏ដោយ ក៏ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌា កំពុងងាកទៅរកប្រទេសនៅមជ្ឈិមបូព៌ាដូចជាអ៊ីរ៉ាក់ អារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត។ ការសម្រេចនេះ បានអូសទាញការនាំចូលប្រេងរបស់រុស្ស៊ី ទៅកាន់កម្រិតទាបបំផុត កាលពីខែមុន ចាប់តាំងពីខែមករា ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រុស្ស៊ីបន្ទោសអ៊ុយក្រែនចំពោះការខ្វះការចរចាសន្តិភាព ដើម្បីទទួលបានសម្បទានពីលោកខាងលិច
រុស្ស៊ី និងចិន យល់ស្របថារុស្ស៊ី ត្រូវតែមានវត្តមានក្នុងកិច្ចពិភាក្សាស្ដីពីសង្រ្គាមអ៊ុយក្រែន
លោក Putinព្រមានពីហានិភ័យសង្រ្គាមនុយក្លេអ៊ែរ បើទាហានណាតូបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន
លោក ពូទីន បានសាទរដល់ការរួបរួមសាមគ្គីជាតិរុស្ស៊ី ខណៈការប្រយុទ្ធគ្នាបានកើតឡើងនៅអ៊ុយក្រែន
យោបល់ទាំងអស់ (0)