TA X2
· 02-22
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Lavrov ជួបជាមួយប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក Maduro
#ព័ត៌មាន# #Nicolas Maduro# #Sergei Lavrov# #ព័ត៍មានអន្តរជាតិ#
4749
ប្រធានាធិបតីវ៉េណេហ្ស៊ុអេឡា លោក Nicolas Maduro បានស្វាគមន៍រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅវិមានប្រធានាធិបតី Miraflores កាលពីថ្ងៃអង្គារ (ទី២០ ខែកុម្ភៈ) ជាកន្លែងដែលមេដឹកនាំទាំង២ បានជួបប្រជុំពិភាក្សាគ្នាពីបញ្ហាផ្សេងៗ។
លោក Lavrov កំពុងបំពេញទស្សនកិច្ចនៅទីក្រុងការ៉ាកាស ដែលជាផ្នែកនៃដំណើរទស្សនកិច្ច នៅតំបន់អាមេរិកឡាទីន (អាមេរិកខាងត្បូង)។ លោកបានទៅដល់ប្រទេសគុយបា កាលពីថ្ងៃចន្ទ (ទី ១៩ ខែកុម្ភៈ) ហើយលោកនឹងបញ្ចប់ទស្សនកិច្ចរបស់លោក នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែកុម្ភៈ) ក្នុងប្រទេសប្រេស៊ីល។
អំឡុងដំណើរទស្សនកិច្ច នៅប្រទេសវ៉េណេហ្ស៊ុយអេឡានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានប្រាប់ថា លោកបានពង្រឹងសម្ព័ន្ធភាព និងការប្តេជ្ញាចិត្តជាមួយប្រទេសនៅតំបន់អាមេរិកឡាទីន ដោយក្នុងចំណោមនោះ ការពង្រឹងក្នុងកិច្ចសហប្រតិបត្តិការលើវិស័យប្រេង ឧស្ម័ន និងថាមពលនុយក្លេអ៊ែរត្រូវតែជំរុញឲ្យកាន់តែខ្លាំងឡើងជាងមុន។
គួរបញ្ជាក់ថា វ៉េណេហ្ស៊ុយអេឡា គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី ហើយប្រធានាធិបតីលោក Maduro បាននិយាយអំពីការគាំទ្ររបស់លោក ចំពោះមេដឹកនាំរបស់ប្រទេសនេះ គឺលោក Vladimir Putin ក្នុងអំឡុងពេលមានសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន៕
ប្រភពពី៖ rferl.orgh
https://www.rferl.org/
អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា
https://www.rferl.org/a/russia-lavrov-venezuela-maduro-support/32828651.html
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនិយាយថា រុស្ស៊ីបានចាប់ខ្លួន ពលរដ្ឋអាមេរិកម្នាក់ដើមកំណើតរុស្ស៊ីពីបទក្បត់ជាតិ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទទួលបានរថយន្តមួយគ្រឿងជាអំណោយពីលោក ពូទីន
នាយករដ្ឋមន្ត្រីអ៊ុយក្រែនអំពាវនាវឲ្យដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី បន្ទាប់ពីមរណភាពរបស់លោក Navalny
ភរិយាលោក Navalny និយាយថា ខ្លួននឹងបន្តប្រឆាំងលោក ពូទីន និងទាមទារសេរីភាពរុស្ស៊ី
យោបល់ទាំងអស់ (0)