TA X2
· 04-06
ហ្គីយ៉ាន ថ្កោលទោសវ៉េណេហ្ស៊ុយអេឡាជុំវិញការចុះហត្ថលេខាលើច្បាប់ដើម្បីដាក់បញ្ចូលតំបន់ជម្លោះ ជាឧបសម្ព័ន្ធរបស់ខ្លួន
#ព័ត៌មាន# #ហ្គីយ៉ាន# #វ៉េណេហ្ស៊ុយអេឡា# #ព័ត៍មានអន្តរជាតិ#
2118
ការសេម្រេចរបស់ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ (Nicolás Maduro) ក្នុងការចុះហត្ថលេខាលើច្បាប់ ដែលជាលទ្ធផលនៃការបោះឆ្នោតប្រជាមតិនាពេលថ្មីៗនេះ ដោយទាមទារ២ភាគ៣នៃប្រទេសហ្គីយ៉ាន បានបង្កឲ្យមានការថ្កោលទោសយ៉ាងខ្លាំងក្លាកាលពីថ្ងៃព្រហស្បតិ៍ពីរដ្ឋាភិបាលរបស់ប្រទេសជិតខាងនៅអាមេរិកខាងត្បូងនេះ។
អត្ថបទច្បាប់នោះ មិនត្រូវបានគេផ្សព្វផ្សាយភ្លាមៗទេ។
ទោះបីជាយ៉ាងនេះក្តី ក្រសួងការបរទេសហ្គីយ៉ាន បានប្តេជ្ញាថានឹងមិនផ្តល់ដីណាមួយដល់ប្រទេសវ៉េណេហ្ស៊ុយអេឡា ហើយបានហៅការសម្រេចដែលផ្តោតលើតំបន់Essequibo ភាគខាងលិចរបស់ប្រទេសហ្គីយ៉ានថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។
កាលពីដើមខែធ្នូ លោកម៉ាឌូរ៉ូ បានធ្វើប្រជាមតិមួយ ដើម្បីទាមទារអធិបតេយ្យភាពលើតំបន់សម្បូរប្រេង និងរ៉ែ ដែលតំណាងឲ្យ ២ភាគ៣នៃប្រទេសហ្គីយ៉ាន ដោយលើកហេតុផលថា តំបន់នេះ ត្រូវបានលួច នៅពេលដែលព្រំដែន ត្រូវបានគូសជាងមួយសតវត្សរ៍មុន។ កាលពីថ្ងៃពុធ លោកម៉ាឌូរ៉ូ បានធ្វើពិធីចុះហត្ថលេខា ដោយរំឭកពីការធ្វើប្រជាមតិថាជា «ពេលវេលាដ៏សំខាន់ និងជាប្រវត្តិសាស្ត្រ»។
លោកម៉ាឌូរ៉ូ បានសរសេរនៅលើគេហទំព័រ Twitter កាលពីថ្ងៃពុធថា៖«សេចក្តីសម្រេចកាលពីថ្ងៃទី៣ ខែធ្នូ ឥឡូវនេះ បានក្លាយទៅជាច្បាប់នៃសាធារណរដ្ឋ ដើម្បីបង្កើតជាផ្នែកនៃរចនាសម្ព័ន្ធច្បាប់នៃចលនានយោបាយ និងស្ថាប័នផ្ទៃក្នុងនៃប្រទេសរបស់យើង»។ «ការសម្រេចចិត្តដែលធ្វើឡើងដោយប្រជាជន វ៉េណេហ្ស៊ុយអេឡា ក្នុងការធ្វើប្រជាមតិពិគ្រោះយោបល់ នឹងត្រូវបានបំពេញគ្រប់ផ្នែកទាំងអស់ ហើយជាមួយនឹងច្បាប់នេះ យើងនឹងបន្តការពារប្រទេសវ៉េណេហ្ស៊ុយអេឡា នៅលើឆាកអន្តរជាតិ»។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាមេរិក៖វ៉េណេហ្ស៊ុយអេឡា ខកខានមិនបានបំពេញតាមការសន្យាសំខាន់ៗ បើទោះបីជាមានការប្រកាសការបោះឆ្នោតក្តី
ប្រជាជនហៃទី ព្យាយាមរត់គេចពីភាពអនាធិបតេយ្យ ខណៈបណ្ដាប្រទេសជិតខាងបង្កើនកម្លាំងយោធា
ចិន «ថ្កោលទោសយ៉ាងខ្លាំងក្លា» ចំពោះការស្លាប់ អំឡុងពេលផ្តល់ជំនួយ នៅតំបន់ហ្កាហ្សា
ប្រទេសឥណ្ឌា បដិសេធការប្តូរឈ្មោះរបស់ចិនចំនួន ៣០កន្លែង ក្នុងរដ្ឋព្រំដែនហិម៉ាល័យ
យោបល់ទាំងអស់ (0)