TA X2
· 03-10
អាមេរិក៖វ៉េណេហ្ស៊ុយអេឡា ខកខានមិនបានបំពេញតាមការសន្យាសំខាន់ៗ បើទោះបីជាមានការប្រកាសការបោះឆ្នោតក្តី
#Brian Nichols# #ព័ត៌មាន# #វ៉េណេហ្ស៊ុយអេឡា# #ព័ត៍មានអន្តរជាតិ#
3058
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់រដ្ឋាភិបាលវ៉េណេហ្ស៊ុយអេឡាពីការខកខានមិនបានផ្តល់នូវការប្តេជ្ញាចិត្តសំខាន់ៗមួយចំនួនរបស់ខ្លួន ដែលបាននាំឲ្យមានការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន ទោះបីជាមានការប្រកាសនៅសប្តាហ៍នេះអំពីកាលបរិច្ឆេទនៃការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី២៨ ខែកក្កដាក៏ដោយ។
ថ្លែងទៅកាន់វិទ្យាស្ថានស្រាជ្រាវមួយនៅក្នុងទីក្រុងវ៉ាស៊ីនតោន លោក Brian Nichols ជំនួយការរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអឌ្ឍគោលលោកខាងលិច បាននិយាយថា ប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានចាត់វិធានការមួយចំនួនក្នុង «ទិសដៅខុស»។ លោកបាននិយាយថា វិធានការទាំងនេះរួមមានការរក្សាការហាមឃាត់ការបោះឆ្នោតលើលោកស្រី Maria Corina Machado ដែលជាបេក្ខជននាំមុខរបស់គណបក្សប្រឆាំង និងការចាប់ខ្លួនសកម្មជនបក្សប្រឆាំងរាប់សិបនាក់។
ទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញានឹងដាក់ទណ្ឌកម្មឡើងវិញលើវិស័យថាមពលដ៏សំខាន់របស់រដ្ឋសមាជិក OPEC នៅពាក់កណ្តាលខែមេសា លុះត្រាតែលោកស្រី Machado មិនត្រូវបានអនុញ្ញាតឲ្យដំណើរការទេនោះ ហើយលោកម៉ាឌូរ៉ូ ធ្វើតាមការសន្យាផ្សេងទៀត ដែលបានធ្វើឡើងនៅក្នុងកិច្ចព្រមព្រៀងជាមួយក្រុមប្រឆាំង នៅទីក្រុងបាបាដូស ( Barbados)ក្នុងខែតុលា។
លោក Nichols បានថ្លែងថា៖«ពេលវេលាកំណត់ មានភាពតឹងតែង ហើយយើងមិនចង់ធ្វើការវិនិច្ឆ័យជាមុនថាតើអ្វីៗនឹងទៅជាយ៉ាងណា ប៉ុន្តែទិសដៅនៃការធ្វើដំណើរ (ដោយរដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូ) គឺមានការព្រួយបារម្ភយ៉ាងខ្លាំង»។
លោកបានបន្ថែមថា៖«យើងសម្លឹងមើលការធ្វើការជាមួយតួអង្គប្រជាធិបតេយ្យនៅវ៉េណេហ្ស៊ុយអេឡា និងដៃគូរបស់យើងនៅជុំវិញតំបន់ ដើម្បីកំណត់ថាតើយើងឆ្លើយតបយ៉ាងដូចម្តេច?»។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្ត្រីកាន់តែច្រើនឡើងនៅប្រទេសចិនជ្រើសរើសភាពនៅលីវ ដោយសារសេដ្ឋកិច្ចជាប់គាំង
អាមេរិក និងទួរគី ចាប់ផ្តើមកិច្ចចរចាគ្រប់ជ្រុងជ្រោយ ដើម្បីកែលម្អទំនាក់ទំនងដែលមានបញ្ហា
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ ការព្យាយាមទប់ស្កាត់ចិននឹងបង្កឲ្យមានការប៉ះពាល់មកលើខ្លួនតែប៉ុណ្ណោះ
រដ្ឋមន្ត្រីការបរទេសចិន៖ សហរដ្ឋអាមេរិក មានការយល់ឃើញខុសចំពោះប្រទេសចិន
យោបល់ទាំងអស់ (0)