TA X2
· 04-12
គណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង ទទួលបរាជ័យយ៉ាងខ្លាំងក្នុងការបោះឆ្នោតសកល
#នយោបាយអន្តរជាតិ# #គណបក្សកាន់អំណាច# #កូរ៉េខាងត្បូង# #ព័ត៌មាន# #ការបោះឆ្នោត#
4080
គណបក្សប្រឆាំងរបស់ប្រទេសកូរ៉េខាងត្បូង បានឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសក្នុងការរក្សាការគ្រប់គ្រងសភា។ គណបក្សប្រជាធិបតេយ្យ (DPK) និងគណបក្សប្រឆាំងតូចៗជាច្រើន រួមគ្នាដណ្តើមបានអាសនៈចំនួន ១៩២ ក្នុងចំណោមអាសនៈចំនួន ៣០០ នៅក្នុងរដ្ឋសភា។ ការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការបោះប្រជាមតិពាក់កណ្តាលអាណត្តិសម្រាប់ប្រធានាធិបតី លោក Yoon Suk Yeol ដែលនៅសល់រយៈពេលបីឆ្នាំក្នុងការកាន់តំណែងរបស់លោក។
មេដឹកនាំគណបក្ស លោក Han Dong-hoon បានលាលែងពីតំណែង ហើយនាយករដ្ឋមន្ត្រី លោកHan Duk-soo បានស្នើសុំលាលែងពីតំណែង។ នេះគឺជាការបរាជ័យយ៉ាងខ្លាំងសម្រាប់លោក Yoon និងគណបក្សអំណាចប្រជាជន (PPP) របស់លោក ដែលបាននិងកំពុងព្យាយាមដើម្បីទទួលបានបានរបៀបវារៈរបស់ខ្លួននៅក្នុងសភាដែលគណបក្សប្រជាធិបតេយ្យ(DPK) មានសំឡេងច្រើនលើសលប់ ។
ការទទួលជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យ(DPK) មានន័យថាពួកគេនឹងអាចពន្លឿននិងជំរុញច្បាប់តាមរយៈសភា។ ទាំងគណបក្សប្រជាធិបតេយ្យ(DPK) និងគណបក្សអំណាចប្រជាជន(PPP) ប្រើប្រាស់បក្សសម្ព័ន្ធតូចៗ ដើម្បីបង្កើនការសំឡេងឆ្នោតរបស់ពួកគេ ក្រោមប្រព័ន្ធបោះឆ្នោតរបស់ប្រទេសកូរ៉េខាងត្បូង ដែលផ្តល់អាសនៈមួយចំនួនដល់គណបក្សតូចៗ ដែលចំនួនអាសនៈមិនតិចជាងការគាំទ្រសរុបរបស់ពួកគេនោះទេ។
មេដឹកនាំគណបក្សបប្រជាធិបតេយ្យ(DPK) លោកលី ចា ម្យុង(Lee Jae-myung) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា នេះពុំមែនជាជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យនោះទេ ប៉ុន្តែជាជ័យជម្នះដ៏អស្ចារ្យសម្រាប់ប្រជាជន។
លោកបាននិយាយទៅកាន់អ្នកសារព័ត៌មានថា អ្នកនយោបាយនៅគណបក្សទាំងសងខាង ត្រូវប្រមូលផ្តុំកម្លាំងរបស់យើងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន។
គណបក្សប្រជាធិបតេយ្យ នឹងដឹកនាំមធ្យោបាយក្នុងការដោះស្រាយវិបត្តិជីវភាពរស់នៅ។ លទ្ធផលថ្ងៃនេះ អាចជំរុញលោក លោក Lee ដែលបានចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២ យ៉ាងប្រកៀកប្រកិតជាមួយលោក Yoon ឱ្យឈរឈ្មោះជាប្រធានាធិបតីក្នុងអាណត្តិមួយផ្សេងទៀត។ លោក Yoon បានស្ថិតនៅក្រោមសម្ពាធក្នុងការដោះស្រាយបញ្ហាមួយចំនួន រួមមានទាំងការកើនឡើងតម្លៃស្បៀងអាហារ ប្រជាជនមានវ័យចំណាស់ឆាប់រហ័ស និងការធ្វើកូដកម្មរបស់វេជ្ជបណ្ឌិតដែលនៅតែបន្ត។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)