TA X2

· 04-06

លោក Tusk ព្យាយាមពង្រឹងការក្ដាប់អំណាច អំឡុងការបោះឆ្នោតមូលដ្ឋាន នៅប៉ូឡូញ

#ប៉ូឡូញ# #ព័ត៌មាន# #ការបោះឆ្នោត# #ព័ត៍មានអន្តរជាតិ#

3054

ប្រទេសប៉ូឡូញនឹងរៀបចំការបោះឆ្នោតមូលដ្ឋាន នៅថ្ងៃអាទិត្យ (ទី៧ ខែមេសា) ដោយនេះនឹងក្លាយជាការសាកល្បងបោះឆ្នោតដំបូង សម្រាប់គណបក្សរដ្ឋាភិបាលចម្រុះដែលគាំទ្រអឺរ៉ុបរបស់នាយករដ្ឋមន្ត្រី លោក Donald Tusk គិតចាប់តាំងពីគណបក្សទាំងនោះបានបញ្ចប់ការគ្រប់គ្រងរបស់ក្រុមជាតិនិយម ក្នុងរយៈពេលជិតមួយទសវត្សរ៍ កាលពីចុងឆ្នាំមុន។


ការស្ទង់មតិបង្ហាញពីការប្រណាំងប្រជែងដ៏តឹងតែង រវាងគណបក្សសម្ព័ន្ធពលរដ្ឋ (KO) របស់លោក Tusk និងគណបក្សប្រឆាំងរបស់ពួកជាតិនិយម គឺគណបក្សច្បាប់ និងយុត្តិធម៌ (PiS) ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ១។ ការបោះឆ្នោតជុំទី២ ក្នុងការប្រកួតប្រជែងតំណែងអភិបាលក្រុង នឹងត្រូវធ្វើឡើងនៅថ្ងៃទី២១ ខែមេសា។

ក្រុមគណបក្សទាំង៣ ដែលបង្កើតរដ្ឋាភិបាលចម្រុះ កំពុងប្រកួតប្រជែងដោយឡែកពីគ្នា ហើយអ្នកវិភាគនិយាយថា លទ្ធផលកើតចេញពីយុទ្ធនាការដែលបញ្ហាជាតិនានា ដូចជាសិទ្ធិរម្លូតកូនជាដើម បានក្លាយជាបញ្ហាសំខាន់នោះ នឹងមានផលប៉ះពាល់ដល់តុល្យភាពអំណាច នៅក្នុងរដ្ឋាភិបាល។

គណបក្ស PiS បានឈរនៅលំដាប់ទី១ ក្នុងការបោះឆ្នោតសភា កាលពីខែតុលា ប៉ុន្តែបានបាត់បង់សំឡេងភាគច្រើន នៅក្នុងសភា។ អ្នកវិភាគនិយាយថា បើគណបក្ស KO លេចមុខក្នុងចំណាត់ថ្នាក់ទី១ នៅលើកនេះ វានឹងពង្រឹងការកាន់តំណែងរបស់គណបក្ស ក្នុងនាមជាកម្លាំងនាំមុខគេ ទាំងនៅមូលដ្ឋាន និងនៅក្នុងជួររដ្ឋាភិបាល។ សម្រាប់គណបក្ស PiS ការបោះឆ្នោតក៏ជាការសាកល្បងដ៏សំខាន់មួយ សម្រាប់គណបក្សមួយដែលនៅតែទទួលស្គាល់ការបាត់បង់អំណាច៕

https://www.reuters.com/world/europe/polands-tusk-seeks-cement-grip-power-local-elections-2024-04-05/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)