TA X2
· 03-13
ស្ថាប័នបោះឆ្នោតថៃស្នើឲ្យតុលាការរំលាយគណបក្សបោះជំហានទៅមុខ
#ព័ត៌មាន# #ការបោះឆ្នោត# #ព័ត៍មានអន្តរជាតិ#
4288
គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ នៅថ្ងៃអង្គារ (ទី១២ ខែមីនា) បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីស្នើសុំឲ្យតុលាការរំលាយគណបក្សប្រឆាំង គឺកណបក្សបោះជំហានទៅមុខ (MFP)។
ការសម្រេចនេះបានកើតឡើងបន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ក្នុងខែមករា ដែលបានលើកឡើងថា គណបក្ស MFP ដែលបានឈ្នះការបោះឆ្នោតសកល កាលពីឆ្នាំមុន បានបំពានរដ្ឋធម្មនុញ្ញជាមួយនឹងផែនការរបស់គណបក្សដែលចង់ឲ្យមានកែប្រែច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ ដោយផ្ដល់ហេតុផលថា យុទ្ធនាការនេះ គឺជាការប្រឹងប្រែងលាក់មុខ ដែលមានគោលបំផ្លាញរបបរាជានិយមដ៏មានឥទ្ធិពល។
នៅថ្ងៃអង្គារនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មានភស្តុតាងដែលបង្ហាញថា គណបក្ស MFP បំផ្លាញប្រព័ន្ធប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។ គណៈកម្មការរៀបចំការបោះឆ្នោតបានពិចារណា និងវិភាគសាលក្រមរបស់តុលាការធម្មនុញ្ញ ហើយបានសម្រេចជាឯកច្ឆ័ន្ទស្នើសុំឲ្យតុលាការធម្មនុញ្ញរំលាយគណបក្ស MFP»។
គួរបញ្ជាក់ថា គណបក្ស MFP ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតតាមរយៈវេទិកាប្រឆាំងស្ថាប័នដែលមានរួមបញ្ចូលសំណើកែប្រែមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ដែលអនុវត្តទោសដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ចំពោះបុគ្គលដែលត្រូវបានចោទប្រកាន់ថា បានប្រមាថរាជវង្សានុវង្ស៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តុលាការអូទ្រីសបដិសេធការផ្ទេរជនល្មើសចាប់រំលោភទៅពន្ធនាគារធម្មតា
មន្ត្រី៖ កូរ៉េខាងត្បូងរំពឹងថា ទំនាក់ទំនងជាមួយអាមេរិកនឹងមិនប្រែប្រួល ទោះលទ្ធផលការបោះឆ្នោតខែវិច្ឆិកាយ៉ាងណាក៏ដោយ
NHK៖ តុលាការជប៉ុនបដិសេធការស្នើឲ្យបញ្ឈប់ដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅ Shikoku
អាមេរិក៖វ៉េណេហ្ស៊ុយអេឡា ខកខានមិនបានបំពេញតាមការសន្យាសំខាន់ៗ បើទោះបីជាមានការប្រកាសការបោះឆ្នោតក្តី
យោបល់ទាំងអស់ (0)