TA X2

· 04-10

សមាជិកបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក ជំរុញឱ្យមានការបោះឆ្នោតលើជំនួយអ៊ុយក្រែន

#អ៊ុយក្រែន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

4339

អតីតរដ្ឋមន្ត្រីការបរទេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក ម៉ៃ ផមភីអូ (Mike Pompeo) បានបន្ថែមសំឡេងរបស់ខ្លួនកាលពីថ្ងៃចន្ទ (០៨ មេសា) ដល់ការអំពាវនាវកាន់តែច្រើនឡើងពីបណ្ដាសមាជិកគណបក្សសាធារណរដ្ឋដ៏លេចធ្លោ ដើម្បីផ្តល់ជំនួយរាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន បន្ទាប់ពីសមាជិកគណបក្សមួយចំនួន បានចោទប្រកាន់អ្នកប្រឆាំងជំនួយថាចុះចាញ់នឹងការឃោសនារបស់រុស្ស៊ី។

សំណើររបស់ប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) សម្រាប់ទឹកប្រាក់ចំនួន ៩៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងសម្ព័ន្ធមិត្តផ្សេងទៀត បានឆ្លងកាត់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដោយមានការគាំទ្រ ៧០ ភាគរយ ប៉ុន្តែត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងសភាតំណាងរាស្រ្ត ខណៈដែលប្រធានសភារបស់បក្សសាធារណរដ្ឋ លោក ម៉ៃ ចនសុន (Mike Johnson) បានបដិសេធមិនអនុញ្ញាតឱ្យបោះឆ្នោត។

ខណៈដែលសមាជិកសភាបានត្រឡប់មកទីក្រុង វ៉ាស៊ីនតោន វិញពីការឈប់សម្រាករយៈពេលពីរសប្តាហ៍កាលពីថ្ងៃចន្ទ លោក ចនសុន មិនបាននិយាយអំពីផែនការណាមួយសម្រាប់ការបោះឆ្នោតលើសំណើបន្ថែមរបស់លោក បៃដិន នោះទេ។ លោក ផមភីអូ ដែលជាអតីតសមាជិកសភា បានចេញលិខិតសាធារណៈមួយកាលពីថ្ងៃចន្ទ ដោយជំរុញឱ្យលោក ចនសុន លើកយកច្បាប់នេះទៅក្នុងសភា។

ការិយាល័យរបស់លោក ចនសុន មិនបានធ្វើអត្ថាធិប្បាយលើលិខិតនោះ ឬការអះអាងថ្មីៗរបស់បណ្ដាប្រធានគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការសន្តិសុខជាតិពីររបស់សភា ដែលថា «ការឃោសនារបស់រុស្ស៊ី» កំពុងមានឥទ្ធិពលលើសមាជិកបក្សនោះទេ៕

https://www.msnbc.com/opinion/msnbc-opinion/maga-republican-mtg-ukraine-aid-rcna146918

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)