TNAOT News

· 04-11

អត្តពលិកចំបាប់កម្ពុជា ២រូប ចេញទៅប្រកួតជើងឯកអាស៊ី នៅទីក្រុង Bishkek

#ទីក្រុង Bishkek# #NEW NEWS# #កីឡា# #កីឡាជាតិ# #អត្តពលិកចំបាប់#

6332

សហព័ន្ធកីឡាចំបាប់កម្ពុជាបញ្ជូនអត្តពលិក ២រូប គឺកីឡាករ ហេង វុទ្ធី និងកីឡាការនី ឌិត សំណាង ដែលដឹកនាំដោយគ្រូបង្វឹកអ្នកស្រី ចូវ សុធារ៉ា ចូលរួមការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី និងវគ្គជម្រុះអាស៊ី (OG) ឆ្នាំ២០២៤ នៅទីក្រុង Bishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន។

តាមការបញ្ជាក់របស់សហព័ន្ធកីឡាចំបាប់កម្ពុជា បានឲ្យដឹងថា សម្រាប់ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី នឹងធ្វើឡើងពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមេសា ខណៈការប្រកួតកីឡាចំបាប់វគ្គជម្រុះអាស៊ី OG នឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ក្នុងនោះកីឡាករ ហេង វុទ្ធី នឹងប្រកួតលើវិញ្ញាសាបុរស Freestyle ប្រភេទទម្ងន់ ៨៦គីឡូក្រាម និងកីឡាការិនី ឌិត សំណាង នឹងប្រកួតលើវិញ្ញាសារចំបាប់នារី ប្រភេទទម្ងន់ ៥០គីឡូក្រាម។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា ការបញ្ជូនកីឡាករ-កីឡាការិនីទៅកាន់ទីក្រុង Bishkek លើកនេះគឺមានសារៈសំខាន់ សម្រាប់ការរីកចម្រើន នៃកីឡាចំបាប់នៅកម្ពុជា ដោយអនុញ្ញាតឲ្យកីឡាករ-កីឡការិនីយើងបានសិក្សាពីប្រទេសផ្សេងទៀត អភិវឌ្ឍន៍ស្មារតីប្រកួតប្រជែងរបស់ពួកគេ និងលើកទឹកចិត្តដល់អ្នកចំបាប់ជំនាន់ក្រោយខិតខំដូចកីឡាករ-កីឡការិនីទាំង ២រូបនេះ ដើម្បីអាចទៅចូលរួមការប្រកួតថ្នាក់អន្តរជាតិដូចពួកគេដែរ។ ខ្ញុំមានទំនុកចិត្តថាការធ្វើដំណើរនេះនឹងក្លាយជាបទពិសោធន៍សិក្សាដ៏មានតម្លៃសម្រាប់យើង ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងកីឡាស៊ីហ្គេម ឆ្នាំក្រោយនៅប្រទេសថៃ»៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស