TA X2

· 04-11

ឧត្ដមេសនីយ៍អាមេរិក ព្រមានពីពេលវេលាកាន់តែខោចសម្រាប់អ៊ុយក្រែន ព្រោះគ្មានជំនួយពីអាមេរិក

#អ៊ុយក្រែន# #តំបន់អឺរ៉ុប# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

2301

ឧត្តមសេនីយជាន់ខ្ពស់របស់អាមេរិកប្រចាំក្នុងតំបន់អឺរ៉ុប បានប្រាប់សភាកាលពីថ្ងៃពុធថា អ៊ុយក្រែននឹងអស់កាំភ្លើងធំ និងឧបករណ៍ស្ទាក់ការពារដែនអាកាស ក្នុងពេលដ៏ខ្លីខាងមុខ ដោយសារតែគ្មានការគាំទ្រពីសហរដ្ឋអាមេរិក ដែលទុកឱ្យពួកគេងាយរងគ្រោះដោយផ្នែក ឬទាំងស្រុង។

នៅក្នុងសញ្ញាមួយបង្ហាញពីកង្វះអាវុធមួយចំនួន លោកឧត្តមសេនីយ៍ គ្រីស្តូហ្វើ ខាវ៉ូលី (Christopher Cavoli) មេបញ្ជាការបញ្ជាការឈរជើងនៅអឺរ៉ុប បានប្រាប់គណៈកម្មាធិការសេវាប្រដាប់អាវុធរបស់សភាថា បច្ចុប្បន្ន រុស្ស៊ីកំពុងបាញ់កាំភ្លើងផ្លោងចំនួន ៥ គ្រាប់ ទប់នឹងការបាញ់មួយគ្រាប់ពីកងទ័ពរបស់អ៊ុយក្រែន ហើយភាពខុសគ្នា អាចកើនឡើងក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះដល់១០គ្រាប់ទប់នឹងមួយគ្រាប់។ 


លោក Cavoli បាននិយាយថា ប្រសិនបើភាគីម្ខាងអាចបាញ់បាន ហើយភាគីម្ខាងទៀតមិនអាចបាញ់តបវិញបាន នោះភាគីដែលមិនអាចបាញ់តបតវិញនឹងចាញ់។ ដូច្នេះគ្រោះថ្នាក់មានខ្ពស់ណាស់។

លោកបានបន្ថែមថា ពួកគេពិតជាពឹងផ្អែកលើយើងនៅឆ្នាំនេះ ហើយបើគ្មានការគាំទ្រពីយើងទេ ពួកគេនឹងមិនអាចយកឈ្នះបានឡើយ។

ប្រធានសភាគណបក្សមកពីគណបក្សសាធារណរដ្ឋ លោក Mike Johnson កំពុងបដិសេធមិនព្រមឲ្យមានការបោះឆ្នោតលើពង្រាងច្បាប់ដែលនឹងផ្តល់កញ្ចប់ថវិកា ៦០ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែន។ សេតវិមានកំពុងរិះរកវិធីដើម្បីបញ្ជូនជំនួយទៅកាន់ទីក្រុង Kyiv ដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីអស់រយៈពេលជាងពីរឆ្នាំមកហើយ។

សមាជិកសភាមួយចំនួនបានសម្តែងការខកចិត្តកាន់តែខ្លាំងចំពោះកង្វះវឌ្ឍនភាពលើការផ្តល់កញ្ចប់មូលនិធិសម្រាប់អ៊ុយក្រែន ជាវិធានការមួយដែលត្រូវបានអនុម័តដោយព្រឹទ្ធសភារួចហើយ តែត្រូវការអនុម័តពីសភាទៀត៕

https://www.reuters.com/world/europe/us-general-warns-time-running-out-ukraine-without-us-aid-2024-04-10/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)