TA X2
· 03-31
ប្រធានាធិបតីអ៊ុយក្រែន ព្រមានដកថយពីជួរមុខ ប្រសិនបើអាមេរិក មិនផ្តល់ជំនួយ
#អ៊ុយក្រែន# #ព័ត៌មាន# #Volodymyr Zelenskyy# #ព័ត៍មានអន្តរជាតិ#
4425
អាមេរិក÷ លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelensky) បានព្រមានថា កងកម្លាំងអ៊ុយក្រែននឹងត្រូវប្រគល់ទឹកដីបន្ថែមទៀតទៅឲ្យប្រទេសរុស្ស៊ី ប្រសិនបើជំនួយយោធារបស់សហរដ្ឋអាមេរិក មិនមកដល់ក្នុងពេលឆាប់ៗនេះ ជាការអំពាវនាវចុងក្រោយរបស់លោកទៅកាន់សភាឲ្យអនុម័តកញ្ចប់ថវិការាប់ពាន់លានដុល្លារ។
រដ្ឋបាលរបស់លោកប្រធានាធិបតីលោកចូ បៃដិន កំពុងតស៊ូជំរុញកញ្ចប់ជំនួយអន្តរជាតិចំនួន ៩៥ពាន់លានដុល្លារ ដែលរួមមាន ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន តាមរយៈសភាតំណាងច្រើនជាងខែ ចាប់តាំងពីវាត្រូវបានអនុម័ត នៅក្នុងព្រឹទ្ធសភា។
លោកហ្សេឡិនស្គី បានព្រមានថា កង្វះជំនួយ គឺជារឿងបន្ទាន់ ហើយអាចបង្កគ្រោះថ្នាក់ដល់ទីក្រុងធំៗរបស់អ៊ុយក្រែន។
លោកបានប្រាប់សារព័ត៌មាន The Washington Post ក្នុងអំឡុងពេលសម្ភាសន៍ថ្មីៗនេះថា៖«ប្រសិនបើមិនមានការគាំទ្រពីសហរដ្ឋអាមេរិកទេ វាមានន័យថា យើងគ្មានប្រព័ន្ធការពារដែនអាកាស គ្មានមីស៊ីល Patriot គ្មានឧបករណ៍សម្រាប់ទប់ស្កាត់សង្គ្រាមអេឡិចត្រូនិច គ្មានគ្រាប់កាំភ្លើងធំធុន ១៥៥មីល្លិម៉ែត្រ។ “នោះមានន័យថា យើងនឹងដកថយក្រោយ ដកថយ មួយជំហានម្តងៗ ជាជំហានតូចៗ»។
លោកបាននិយាយថា ទីក្រុងគីវ នឹងត្រូវបង្ខំចិត្តធ្វើតិចជាងមុន និងផ្តល់អាទិភាពដល់ធនធាន ហើយការកាត់បន្ថយជំនួយ អាចមានផលវិបាកច្រើន។
លោកបានពន្យល់ថា៖«ប្រសិនបើអ្នកត្រូវការគ្រាប់ចំនួន ៨.000 គ្រាប់ក្នុងមួយថ្ងៃ ដើម្បីការពារខ្សែត្រៀមជួរមុខ ប៉ុន្តែអ្នកមានត្រឹមតែ ២.000គ្រាប់ប៉ុណ្ណោះ អ្នកត្រូវតែធ្វើតិចជាងនេះ» ដោយបញ្ជាក់ថា ដំណោះស្រាយនេះ អាចធ្វើកាត់បន្ថយខ្សែត្រៀមជួរមុខឲ្យខ្លីជាងមុន។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុមប្រឹក្សាសន្តិសុខ UN ប៉ះទង្គិចគ្នាជុំវិញការវាយប្រហាររបស់រុស្ស៊ី នៅអ៊ុយក្រែន
លោក ពូទីន ប្តេជ្ញាដាក់ទណ្ឌកម្មអ៊ុយក្រែនចំពោះការវាយប្រហារបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់ ខណៈពលរដ្ឋរុស្ស៊ីបោះឆ្នោត
មេបញ្ជាការយោធាជាន់ខ្ពស់៖ អ៊ុយក្រែន មានគោលបំណងធ្វើសកម្មភាពវាយបក នៅចុងឆ្នាំ២០២៤
រុស្ស៊ី និងចិន យល់ស្របថារុស្ស៊ី ត្រូវតែមានវត្តមានក្នុងកិច្ចពិភាក្សាស្ដីពីសង្រ្គាមអ៊ុយក្រែន
យោបល់ទាំងអស់ (0)