TA X2

· 04-10

អ៊ីរ៉ង់ បើកស្ថានកុងស៊ុលថ្មីនៅប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល

#ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

2175

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមឺ អាបឌុលឡាហៀន (Hossein Amir-Abdollahian) បានបើកអគារកុងស៊ុលថ្មីមួយនៅរដ្ឋធានី ដាម៉ាស ប្រទេសស៊ីរីកាលពីថ្ងៃចន្ទ (០៨ មេសា) បន្ទាប់ពីមានការបំផ្លិចបំផ្លាញស្ថានកុងស៊ុលមុន ដោយការវាយប្រហារដែលសង្ស័យរបស់អ៊ីស្រាអែល កាលពីសប្តាហ៍មុន។

លោក អាបឌុលឡាហៀន រួមជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក ហ្វៃសាល ម៉េកដាដ (Faisal Mekdad) បានចូលរួមក្នុងពិធីសម្ពោធស្ថានកុងស៊ុលថ្មី ដែលមានទីតាំងនៅជាប់នឹងអគារមុនដែលត្រូវបានកម្ទេចដោយការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល កាលពីប៉ុន្មានថ្ងៃមុននោះ។

លោក អាបឌុលឡាហៀន បានទៅដល់ទីក្រុង ដាម៉ាស កាលពីរសៀលថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសនេះ ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់កាលពីថ្ងៃទី០១ ខែមេសា មក។ 

ការវាយប្រហារនេះបានសម្លាប់មេដឹកនាំជាន់ខ្ពស់ជាច្រើននាក់នៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) រួមទាំងលោក ម៉ូហាម៉េដ រ៉េហ្សា ហ្សាហេឌី (Mohammad Reza Zahedi) ដែលជាអតីតយុទ្ធជនមេបញ្ជាការ ដែលដឹកនាំកងប្រតិបត្តិការបរទេសកងឆ្មាំបដិវត្តន៍អ៊ីស្លាម គឺកងកម្លាំងគុត (Quds) នៅស៊ីរី និងលីបង់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីស៊ីរី លោក អាបឌុលឡាហៀន បានបញ្ជាក់សារជាថ្មីថា អ៊ីស្រាអែល នឹងទទួលបាន «ការឆ្លើយតបជាចាំបាច់» សម្រាប់ការវាយប្រហាររបស់ខ្លួនលើស្ថានកុងស៊ុល ខណៈពេលដែលបន្ទោសសហរដ្ឋអាមេរិក ចំពោះឧប្បត្តិហេតុនេះ៕


https://www.dawn.com/news/1826631

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)