TA X2

· 04-03

ប្រភព៖ សហរដ្ឋអាមេរិក កំពុងថ្លឹងថ្លែងក្នុងការផ្ទេរកញ្ចប់សព្វាវុធ ១៨ ពាន់លានដុល្លារឱ្យអ៊ីស្រាអែល

#ព័ត៌មាន# #Joe Biden# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ# #សហរដ្ឋអាមេរិក#

3528

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កំពុងថ្លឹងថ្លែងថាតើត្រូវបន្តកញ្ចប់ផ្ទេរសព្វាវុធតម្លៃ ១៨ ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល ដែលនឹងរួមបញ្ចូលយន្តហោះ F-15 រាប់សិបគ្រឿង ឬយ៉ាងណា នេះបើតាមប្រភពចំនួនប្រាំដែលដឹងពីបញ្ហានេះបាននិយាយកាលពីថ្ងៃចន្ទ (០១ មេសា)។


ប្រភពមួយបាននិយាយថា ការលក់យន្តហោះ F-15 ចំនួន ២៥ គ្រឿងពីក្រុមហ៊ុន ប៊ូអ៊ីង ខូ (Boeing Co.) ទៅកាន់អ៊ីស្រាអែល ស្ថិតនៅក្រោមការត្រួតពិនិត្យ ចាប់តាំងពីសហរដ្ឋអាមេរិកបានទទួលសំណើផ្លូវការនៅក្នុងខែមករា ឆ្នាំ ២០២៣ ជាយូរមកហើយមុនពេលយុទ្ធនាការយោធារយៈពេលប្រាំមួយខែរបស់អ៊ីស្រាអែលនៅហ្កាហ្សា។

ប្រភពទីពីរបាននិយាយថា ការពន្លឿនការដឹកជញ្ជូនយន្តហោះគឺជាបញ្ហាមួយក្នុងចំណោមការស្នើសុំចម្បងរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) ដែលបានទៅទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន និងបានជួបពិភាក្សាជាមួយក្រុមមន្ត្រីសហរដ្ឋអាមេរិក រួមទាំងទីប្រឹក្សាសន្តិសុខជាតិ លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) និងលោករដ្ឋមន្ត្រីក្រសួងការពារជាតិ ឡយដ៍ អស្ទីន (Lloyd Austin)។

លោក បៃដិន ប្រឈមមុខនឹងសម្ពាធពីបណ្ដាដៃគូបរទេស ក្រុមសិទ្ធិមនុស្ស និងសមាជិកបក្សប្រជាធិបតេយ្យមួយចំនួននៅក្នុងសភា ឱ្យដាក់លក្ខខណ្ឌលើការផ្ទេរអាវុធ ដើម្បីគ្រប់គ្រងការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ជាទីដែលមន្ត្រីសុខាភិបាលនិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៣២.០០០ នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាជនស៊ីវិល៕

https://www.ynetnews.com/article/r19g11ef10


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)