TA X2

· 04-06

ប៉ូឡូញ៖ អ៊ីស្រាអែលបានសុំអភ័យទោស បន្ទាប់ពីបុគ្គលិកផ្ដល់ជំនួយប៉ូឡូញត្រូវបានសម្លាប់ នៅហ្កាហ្សា

#ហ្កាហ្សា# #ប៉ូឡូញ# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

1733

ប្រទេសប៉ូឡូញ នៅថ្ងៃសុក្រ (ទី៥ ខែមេសា) នេះ បាននិយាយថា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលបានសុំអភ័យទោស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់ប្រទេសខ្លួន បានសម្លាប់បុគ្គលិកផ្ដល់ជំនួយប៉ូឡូញម្នាក់ នៅតំបន់ហ្កាហ្សា ក្នុងសប្តាហ៍នេះ។


សូមបញ្ជាក់ថា លោក Damian Sobol អ្នកស្ម័គ្រចិត្តមកពីភាគអាគ្នេយ៍ប្រទេសប៉ូឡូញ គឺស្ថិតនៅក្នុងចំណោមមនុស្ស ៧នាក់ដែលបម្រើការឲ្យអង្គការសប្បុរសធម៌ World Central Kitchen របស់មេចុងភៅដ៏ល្បីល្បាញលោក Jose Andres និងដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគកណ្តាលតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ (ទី១ ខែមេសា)។

អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Andrzej Szejna បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ខ្ញុំបានប្រគល់លិខិតតវ៉ាទៅឯកអគ្គរដ្ឋទូត។ ឯកអគ្គរដ្ឋទូតបានសុំទោសចំពោះព្រឹត្តិការណ៍នេះដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃពិភពលោកដែលមានអារ្យធម៌ដ៏ខ្ពង់ខ្ពស់នេះ»។

លោក Szejna បាននិយាយថា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលលោក Yacov Livne នឹងមិនត្រូវបានបណ្តេញចេញពីប្រទេសប៉ូឡូញទេ។ ជាមួយគ្នានេះ លោកបានបន្ថែមថា ប្រទេសប៉ូឡូញទាមទារឲ្យរដ្ឋអាជ្ញាប៉ូឡូញចូលរួមក្នុងការស៊ើបអង្កេតក្នុងប្រទេសអ៊ីស្រាអែល ហើយត្រូវចាត់វិធានការផ្នែកវិន័យ ចំពោះទាហានដែលត្រូវទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះ៕

https://www.reuters.com/world/middle-east/poland-says-israel-apologised-after-polish-aid-worker-killed-gaza-2024-04-05/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)