TA X2

· 04-03

យោធាអ៊ីស្រាអែលនិយាយថា ក្រុមឯករាជ្យនឹងស៊ើបអង្កេតសោកនាដកម្ម នៃការស្លាប់បុគ្គលិកផ្ដល់ជំនួយក្នុងតំបន់ហ្កាហ្សា

#តំបន់ហ្កាហ្សា# #ព័ត៌មាន# #សោកនាដកម្ម# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

3145

យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃអង្គារនេះថា ស្ថាប័នឯករាជ្យនិងប្រកបដោយវិជ្ជាជីវៈនឹងស៊ើបអង្កតពីការស្លាប់មនុស្ស៧នាក់ ដែលបំរើការអោយអង្គការផ្ទះបាយកណ្ដាលពិភពលោកក្នុងតំបន់ហ្កាហ្សា ដែលជាអង្គការក្រៅរដ្ឋាភិបាលបាននិយាយថា គឺបណ្ដាលមកពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។


អ្នកនាំពាក្យកងយោធាអ៊ីស្រាអែលឧត្ដមនាវីឯក លោកដានីញ៉ែល ហាហ្ការី បាននិយាយថា ឧបទ្ទវហេតុនោះ នឹងត្រូវបានគេស៊ើបអង្កេតដើម្បីស្វែងរកការពិត និងយន្ដការវាយតម្លៃ ដែលនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកហៅថា ជាស្ថាប័នឯករាជ្យប្រកបដោយវិជ្ជាជីវៈ និងជំនាញ ប៉ុន្ដែមិនផ្ដល់សេចក្ដីលម្អិតនោះទេ។

លោកបាននិយាយថា លោកបាននិយាយទៅកាន់ស្ថាបនិកអង្គការWCK លោកប្រធានចូសេ អង់ដ្រេ និងបានសម្ដែងសមានទុក្ខដ៏ជ្រាលជ្រៅផងដែរ។

លោកបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា អ៊ីស្រាអែលសូមសម្ដែងនូវការសោកស្តាយដោយស្មោះចំពោះប្រទេសដែលជាសម្ព័នមិត្ដរបស់យើងដែលកំពុងធ្វើការងារ និងបន្ដធ្វើសកម្មភាពដើម្បីជួយអ្នកដែលកំពុងត្រូវការ។

អង្គការផ្ទះបាយកណ្ដាលពិភពលោកឬWCKបាននិយាយថា បុគ្គលិកដែលបានស្លាប់ទាំងនោះ បានធ្វើដំណើរតាមរថយន្តពាសដែកពីរគ្រឿងWCK នៅចំពេលដែលក្បួនរថយន្ដត្រូវទទួលរងការវាយប្រហារកាលពីថ្ងៃច័ន្ទ ខណ:ដែលគេកំពុងចាកចេញពីឃ្លាំងមួយបន្ទាប់ពីបានដឹកជញ្ជូនជំនួយស្បៀងអាហារមនុស្សធម៌ជាង១០០តោន ទៅកាន់តំបន់ហ្កាតាមសមុទ្រ៕

https://english.alarabiya.net/amp/News/middle-east/2024/04/02/israeli-military-says-independent-group-will-probe-tragic-death-of-gaza-aid-workers

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)