TA X2

· 04-03

អង់គ្លេសជំរុញឲ្យអ៊ីស្រាអែលស៊ើបអង្កេតការស្លាប់របស់បុគ្គលិកផ្ដល់ជំនួយ នៅតំបន់ហ្កាហ្សា

#តំបន់ហ្កាហ្សា# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

5402

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នៅថ្ងៃអង្គារ (ទី២ ខែមេសា) នេះ បានអំពាវនាវឲ្យអ៊ីស្រាអែល ស៊ើបអង្កេត និងផ្តល់ការពន្យល់ជាបន្ទាន់ បន្ទាប់ពីបុគ្គលិកផ្តល់ជំនួយ ក្នុងនោះរួមទាំងជនជាតិអង់គ្លេសផងដែរ ត្រូវបានសម្លាប់ នៅតំបន់ហ្កាហ្សា។


អង្គការមិនមែនរដ្ឋាភិបាលបានឲ្យដឹងថា ពលរដ្ឋមកពីប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងប៉ូឡូញ គឺស្ថិតក្នុងចំណោមមនុស្ស ៧នាក់បម្រើការឲ្យអង្គការ World Central Kitchen ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគកណ្តាលតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ (ទី១ ខែមេសា)។

លោក Sunak បាននិយាយថា លោកមាន «ការតក់ស្លុត និងសោកសៅ» ហើយរដ្ឋាភិបាលកំពុងធ្វើការជាបន្ទាន់ ដើម្បីផ្ទៀងផ្ទាត់រាល់ព័ត៌មានលម្អិតទាំងអស់។ លោកនាយករដ្ឋមន្ត្រីបានប្រាប់អ្នកសារព័ត៌មាន អំឡុងពេលបំពេញទស្សនកិច្ចនៅភាគឦសានប្រទេសអង់គ្លេសថា៖ «យើងកំពុងស្នើឲ្យអ៊ីស្រាអែលស៊ើបអង្កេតនូវអ្វីដែលបានកើតឡើងជាបន្ទាន់ ព្រោះច្បាស់ណាស់មានសំណួរដែលត្រូវការចម្លើយ»។

លោក Sunak បាននិយាយថា បុគ្គលិកផ្ដល់ជំនួយកំពុងធ្វើ «ការងារយ៉ាងអស្ចារ្យ» ដើម្បីជួយសម្រាលទុក្ខលំបាក នៅតំបន់ហ្កាហ្សា ដោយលោកបានបន្ថែមថា «ពួកគេត្រូវតែទទួលបានការអនុញ្ញាតឲ្យធ្វើការងារនោះ ដោយមិនមានការរារាំងនោះឡើយ។ ហើយនោះជាកាតព្វកិច្ចរបស់អ៊ីស្រាអែល ដែលត្រូវធានាថា ពួកគេអាចធ្វើការងារនោះបាន»៕

https://www.reuters.com/world/uks-cameron-calls-israel-investigate-deeply-distressing-death-aid-workers-2024-04-02/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)