TA X2
· 04-03
ប្រធានអង្គការក្រៅរដ្ឋាភិបាលនិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់បុគ្គលិកផ្ដល់ជំនួយរបស់ខ្លួន
#ព័ត៌មាន# #អ៊ីស្រាអែល# #ការវាយប្រហារ# #ព័ត៍មានអន្តរជាតិ#
3554
បុគ្គលិកជាច្រើននាក់របស់អង្គការមិនយកកម្រៃផ្ទះបាយកណ្ដាលពិភពលោកឬWCK ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសមួយរបស់អ៊ីស្រាអែល។
អង្គការក្រៅរដ្ឋាភិបាលមួយនេះ បាននិយាយថា បុគ្គលិកដែលស្លាប់ទាំងនោះ រួមមាន មកពីប្រទេសប៉ូឡូញ អូស្រ្ដាលី អង់គ្លេស និងបុគ្គលិកម្នាក់ទៀត មានសញ្ជាតិអាមេរិក និងមកពីប្រទេសកាណាដា រួមទាំងជនជាតិប៉ាឡេស្ទីនច្រើននាក់ផងដែរ។
វីដេអូដែលទទួលបានដោយសារព័ត៌មាន Reuters បានបង្ហាញ ក្រុមពេទ្យបឋមសង្រ្គោះសែងសាកសពចូលក្នុងមន្ទីរពេទ្យនៅតំបន់ហ្កាហ្សាភាគកណ្តាល និងបានបង្ហាញលិខិតឆ្លងដែនបីរបស់អ្នកស្លាប់ទាំងនោះ។
អង្គការនេះ បាននិយាយថា បុគ្គលិកទាំងនោះកំពុងធ្វើដំណើរនៅក្នុងរថយន្តពាសដែកពីរគ្រឿង ដែលមានសញ្ញាសំគាល់ WCK និងរថយន្ដ១គ្រឿងទៀត។
ហើយទោះបីជាមានសកម្មភាពសម្របសម្រួលជាមួយកងកម្លាំងការពារជាតិអ៊ីស្រាអែលក៏ដោយ ក៏ក្បួន
រថយន្ដរបស់ពួកគេទទួលរងការវាយប្រហារដែរ ខណ:ដែលកំពុងចាកចេញពីឃ្លាំងមួយដែលប្រើប្រាស់សម្រាប់ដាក់ជំនួយស្បៀងអាហារ ដែលនំាយកទៅកាន់តំបន់ហ្កាតាមសមុទ្រ។
ប្រធានប្រតិបត្ដរបស់អង្គWCK បានហៅការវាយប្រហារនោះថា គឺមិនអាចអនុគ្រោះអោយបានឡើយ។
នាយករដ្ឋមន្រ្ដីលោកអាន់ថូនី អាល់បានីស (Anthony Albanese) បានបញ្ជាក់នៅថ្ងៃអង្គារនេះថា ការស្លាប់របស់បុគ្គលិកផ្ដល់ជំនួយអូស្រ្ដាលីម្នាក់នោះ គឺឈ្មោះ ឡាល់ហ្សាវមី ហ្សូមី ហ្រ្វេងកុម(Lalzawmi zomi Frankcom) ត្រូវបានឃើញនៅទីនេះ។
លោកបន្ដថា នេះជាសោកនាដកម្មមួយ និងសូមចូលរួមរំលែកទុក្ខដោយស្មោះ និងបានបញ្ជាក់ថា រដ្ឋាភិបាលអូស្រ្ដាលី នឹងទៅជួបគ្រួសាររបស់ ហ្សូមី(Zomi’s) ទៅផ្ទះមិត្ដភ័ក្ររបស់នាង និងអ្នកដែលស្គាល់
នាងទាំងអស់។
អូស្រ្ដាលីសង្ឃឹមថានឹងមានការទទួលខុសត្រូវពេញលេញចំពោះការស្លាប់របស់បុគ្គលិកផ្ដល់ជំនួយ ហើយរឿងនេះពិតជាមិនអាចទទួលយកបានឡើយ។
ប្រធានWCKលោកចូសេ អង់ដ្រេ(Jose Andres) ដែលបានចាប់ផ្ដើមអង្គការក្រៅរដ្ឋាភិបាលនេះក្នុងឆ្នាំ២០១០បាននិយាយថា រដ្ឋាភិបាលអ៊ីស្រាអែលត្រូវតែបញ្ឈប់ការសម្លាប់មិនរើសមុខនេះជាបន្ទាន់។ ហើយត្រូវតែបញ្ឈប់ការរឹតត្បតិជំនួយមនុស្សធម៌ បញ្ឈប់ការសម្លាប់ជនស៊ីវិល និងបុគ្គលិកផ្ដល់ជំនួយ ហើយត្រូវតែបញ្ឈប់ការប្រើប្រាស់ស្បៀងជាអាវុធ។
ដោយធ្វើអត្ថាធិប្បាយលើរបាយការណ៍នានា យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានអនុវត្ដន៍នូវការពិនិត្យមើលឡើងវិញឱ្យបានហ្មត់ចត់នៅកម្រិតខ្ពស់បំផុតនូវអ្វីដែលហៅថា ជាឧបទ្ទេវហេតុសោកនាដកម្ម ហើយបាននិយាយថា ខ្លួនបន្តកិច្ចប្រឹងប្រែងដើម្បីផ្តល់លទ្ធភាពឱ្យជំនួយចូលទៅដល់ប្រជាជនក្នុង
តំបន់ហ្កហ្សា។
អង្គការផ្ទះបាយកណ្ដាលពិភពលោក(WCK ) បាននិយាយថា ខ្លួនបានបញ្ឈប់ប្រតិបត្ដិការរបស់ខ្លួន ក្នុងតំបន់នេះភ្លាមៗ ហើយនឹងធ្វើសេចក្ដីសម្រេចឆាប់ៗនេះអំពីការងាររបស់ខ្លួននាពេលអនាគត៕
https://www.axios.com/2024/04/02/gaza-aid-workers-killed-strike-world-central-kitchen
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោធាអ៊ីស្រាអែលនិយាយថា ក្រុមឯករាជ្យនឹងស៊ើបអង្កេតសោកនាដកម្ម នៃការស្លាប់បុគ្គលិកផ្ដល់ជំនួយក្នុងតំបន់ហ្កាហ្សា
អង់គ្លេសជំរុញឲ្យអ៊ីស្រាអែលស៊ើបអង្កេតការស្លាប់របស់បុគ្គលិកផ្ដល់ជំនួយ នៅតំបន់ហ្កាហ្សា
អ៊ីស្រាអែលអះអាងថា រថយន្តដឹកជំនួយបើកបុកជនស៊ីវិលបណ្តាលឲ្យមនុស្សស្លាប់យ៉ាងច្រើននៅហ្កាហ្សា
ជំនួយមនុស្សធម៌ត្រូវបានបានទម្លាក់ពីលើអាកាសចូលក្នុងទីក្រុងហ្កាហ្សា ជាលើកទី២ ក្នុងសប្តាហ៍នេះ
យោបល់ទាំងអស់ (0)