TNAOT News

· 03-29

ផ្អើលអស់ហ្វេនៗ! លោក វណ្ណដា​ និងលោក ជី ដេវីត រាក់ទាក់គ្នាក្នុងថ្ងៃមង្គលការ influencer ដ៏ល្បី

#ជី ដេវីត# #ហេង វិសាល# #កម្សាន្ត# #តារាខ្មែរ# #លោក វណ្ណដា#

8636

ជឿជាក់ថាបណ្ដាអ្នកគាំទ្រមិនតិចអ្នកនោះទេ ប្រាកដជាមានការភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង ក្រោយបានឃើញនូវរូបភាព និងវីដេអូឃ្លីប ដ៏កម្រមួយ ដែលបានចែកចាយពេញបណ្ដាញសង្គម Facebook និងTikTok រវាងកំពូលតារារ៉េបប្រចាំប្រទេសទាំង ២ដួង លោក វណ្ណដា និងលោក ជី ដេវីត បានជួបមុខគ្នាក្នុងពិធីមង្គលការរបស់ influencer ដ៏ល្បី លោក ហេង វិសាល និងស្រីនា បានឈរនិយាយគ្នាជាធម្មតា ព្រមទាំងមានការចាប់ដៃគ្នាទៀតផង មើលទៅហាក់បីដូចជាមានស្និតស្នាលនឹងគ្នាជាខ្លាំង។

ក្នុងនោះបើយោងតាមការបង្ហោះរបស់បណ្ដាអ្នកជិតស្និតរបស់អ្នកនាង ទេព បូព្រឹក្ស ដែលគ្រប់អ្នកស្គាល់ថាជាចែតានៅប្រទេសបារាំង បានបង្ហាញពីរូបភាព អមជាមួយសំណេរបែបនេះថា៖ « មកបារាំងបាន ៣ថ្ងៃសោះចេញរឿងថ្មីបាត់ ចេះសំណាងនៅបារាំងខុសម៉ោងគ្នាកុំអីតាមលែងទាន់ GD ft VD talking together post ចេញពីស្រីតានេះជាព័ត៌មានពិតៗមិនមែនកាត់តនោះទេ»។

ក្រោយពីឃើញការបង្ហោះបែបនេះហើយមានបណ្ដាហ្វេនៗជាច្រើនបានចូលទៅស៊ែរចែករំលែកព្រោងព្រាត និងបានចូលទៅបញ្ចេញមតិគាំទ្រ សម្ដែងអារម្មណ៍រំភើបគ្រប់គ្នា ព្រោះធ្លាប់តែឃើញតារាទាំង ២រូបនេះ មានរឿងរកាំរកួសនឹងគ្នាជាយូរមកហើយ និងបានធ្វើឲ្យហ្វេនៗឌឺដងគ្នាជារឿយៗ តែយ៉ាងណាមិញជុំវិញរូបភាពមួយសន្លឹកនេះ យើងនូវមិនទាន់ឃើញសាមីខ្លួនចេញមុខបកស្រាយចម្ងល់មហាជនបញ្ជាក់ពីរូបភាព និង វីដេអូឃ្លីបនេះនោះទេ យើងនឹងរង់ចាំមើលជាបន្តទៀតនូវការបកស្រាយពីIdol ទាំង ២ដួងនេះផងដែរ៕

សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស