TA X2

· 03-28

អាមេរិក និងកូរ៉េខាងត្បូង បានបង្កើតក្រុមការងារពិសេស ដើម្បីរារាំងការដឹកជញ្ជូនប្រេងរបស់កូរ៉េខាងជើង

#កូរ៉េខាងត្បូង# #ព័ត៌មាន# #កូរ៉េខាងជើង# #ព័ត៍មានអន្តរជាតិ#

5323

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅសប្តាហ៍នេះ បានចាប់ផ្តើមបង្កើតក្រុមការងារពិសេសថ្មីមួយ ក្នុងគោលបំណងរារាំងប្រទេសកូរ៉េខាងជើងកុំឲ្យទទួលបានប្រេងខុសច្បាប់ ខណៈដែលភាពទាល់ច្រក នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានធ្វើឲ្យមានភាពមិនច្បាស់លាស់លើអនាគតនៃទណ្ឌកម្មអន្តរជាតិ។


កិច្ចប្រជុំលើកដំបូងនៃក្រុមការងារពង្រឹងការរារាំង (EDTF) ត្រូវបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ (ទី២៦ ខែមីនា)។ ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជាង ៣០នាក់មកពីក្រសួង និងទីភ្នាក់ងារទទួលបន្ទុកការទូត ចារកម្ម ការដាក់ទណ្ឌកម្ម និងការរារាំងដែនសមុទ្រ។


សេចក្តីថ្លែងការណ៍បានបន្ថែមថា ភាគីទាំង២ បានសម្តែងការព្រួយបារម្ភចំពោះលទ្ធភាពដែលរុស្ស៊ីផ្តល់ប្រេងចម្រាញ់ដល់កូរ៉េខាងជើង និងបានពិភាក្សារកវីធី ដើម្បីផ្អាកកិច្ចសហប្រតិបត្តិការខុសច្បាប់ រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។ សេចក្តីថ្លែងការណ៍នោះបានសង្កត់ធ្ងន់ថា «ប្រេងគឺជាធនធានដ៏សំខាន់ សម្រាប់ការអភិវឌ្ឍនុយក្លេអ៊ែ និងមីស៊ីល និងឥរិយាបថយោធារបស់កូរ៉េខាងជើង»។

នៅក្រោមការរឹតបន្តឹងរបស់ UNSC ដែលបានដាក់លើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងត្រូវបានកំណត់ឲ្យនាំចូលប្រេងឆៅចំនួន ៤លានបារ៉ែល និង ៥០០.០០០ធុងនៃផលិតផលចម្រាញ់ ក្នុង ១ឆ្នាំ៕

https://kyivindependent.com/us-south-korea-launch-task-force-to-combat-illegal-shipment-of-oil-to-north-korea/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)