TNAOT News

· 03-27

អត្ថប្រយោជន៍ទាំង ៥យ៉ាង របស់ ផ្លែប៉េស ល្អបំផុតចំពោះសុខភាព

#អត្ថប្រយោជន៍# #សុខភាព# #ផ្លែប៉េស# #របបអាហារ# #TNAOT HEALTH#

7154

ផ្លែប៉េស ឬហៅតាមភាសាបរទេសថា (Peach) គឺផ្លែឈើម្យ៉ាងដែលមានដើមកំណើតនៅប្រទេសចិន។ ផ្លែប៉េស មានរសជាតិផ្អែម ហើយក្រៅពីមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ហើយនោះ វាក៏ត្រូវបានគេចាត់ទុកថាជាកំពូលផ្លែឈើដ៏មានអត្ថប្រយោជន៍ខ្ពស់ដល់សុខភាពថែមទៀតផង។

ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ផ្លែប៉េស ដែលបងប្អូនជាច្រើនមិនធ្លាប់បានដឹង៖

១. ជំនួយសុខភាពស្បែក និងភ្នែក

សម្បូរទៅ​ដោយ​វីតាមីន​ A និង C ​មាន​ប្រសិទ្ធភាព​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​​ជួយ​ឲ្យ​ស្បែក​របស់​យើង​មាន​សុខភាព​ល្អ​ ព្រម​ទាំង​ជំនួយ​ដល់​សុខភាព​ភ្នែក​ផង​ដែរ​។

២. ជំនួយដល់ការរំលាយអាហារ

ផ្លែប៉េស មានជាតិសរសៃច្រើន អាចជួយឲ្យជួយរំលាយអាហារ ក្រពះពោះវៀនដើរស្រួល កាត់បន្ថយការទល់លាមក ព្រោះមានជាតិសរសៃច្រើនក្នុងរបបអាហារ មិនត្រឹមតែជួយឲ្យពោះវៀនកាន់តែមានសុខភាពល្អទេ តែវាក៏បង្ការបញ្ហាជាច្រើនក្នុងពោះដូចជា តឹងពោះ ឈឺពោះ ជាដើម។ 

៣. ជំនួយដល់ប្រព័ន្ធសរសៃឈាមបេះដូងកាន់តែមានសុខភាពល្អ

ផ្លែប៉េស សក្តិសមសម្រាប់ការបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម បង្ការមូលេគុលខ្លាញ់កកុញក្នុងចរន្តឈាម ដែលបានកកកុញក្នុងសរសៃឈាមអាក់ទែបាន ល្អបំផុតសម្រាប់សុខភាពបេះដូងសរសៃឈាម។

៤. ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ

ការញ៉ាំផ្លែប៉េសទៀងទាត់ នឹងជំរុញដល់ប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងថែមទៀត ដោយសារតែ វីតាមីន C ក្នុងផ្លែឈើនេះ ជួយជំរុញដល់សុខភាពកាត់បន្ថយភាពស្រ្តេស និងការបំពុលពីបរិស្ថានខាងក្រៅ ដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំយើងកាន់តែចុះខ្សោយ។

៥, ជួយឲ្យរាងស្លីមស្អាត

ប្រសិនបើអ្នកចង់សម្រកទម្ងន់ ចូលមានភាពប្រុងប្រយ័ត្នខ្លាំងទៅលើអ្វីដែលអ្នកត្រូវទទួលទាននៅពេលឃ្លាន យល់ល្អអ្នកគួរតែជ្រើសរើសផ្លែប៉េស ២ផ្លែ ជំនួសដោយការញ៉ាំការ៉េម ឬអាហារសម្បូរខ្លាញ់ណាផ្សេងៗវិញ ដោយសារតែផ្លែប៉េស មានកាឡូរីមិនដល់ ៦០កាឡូរី ផងក្នុងមួយផ្លែ ហើយក៏គ្មានជាតិខ្លាញ់ដែរ ដូច្នេះវាសក្តិសមខ្លាំងសម្រាប់ចង់សម្រកទម្ងន់ផងដែរ៕

សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)