Knongsrok

· 2023-09-18

កត់ទុកទៅ! ក្រោយទទួលទានអាហារ ៣០ នាទី ត្រូវលូកផ្លែឈើ ៥ ដើម្បីបញ្ចុះជាតិស្ករក្នុងឈាម

#ផ្លែឈើ# #សុខភាព# #របបអាហារ#

6702

ជំងឺទឹកនោមផ្អែម គឺជាជំងឺដ៏គ្រោះថ្នាក់បំផុត ដែលមនុស្សជាច្រើនតែងតែជួបប្រទះ ហើយអ្នកខ្លះទៅកើតជំងឺនេះដោយមិនដឹងខ្លួន។ យ៉ាងណាការគ្រប់គ្រងជាតិស្ករក្នុងឈាម គឺពិតជាសំខាន់សម្រាប់ដំណាក់កាលដើម្បីបញ្ចៀសអ្នក ពីការវិវត្តទៅរកជំងឺដ៏កាចសាហាវខាងលើ។

ខាងក្រោម Knongsrok ណែនាំផ្លែឈើ ៥ ប្រភេទ ដែលអ្នកគួរទម្លាប់ទទួលទានវា ក្រោយពេលហូបអាហារពេលថ្ងៃ ឬពេលល្ងាចរួច ក្រោយ ៣០ នាទី ព្រោះវាអាចបញ្ចុះជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព៖

៥) ផ្លែស្រ្តបឺរី

ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយវាផ្តល់ប្រយោជន៍សម្រាប់ការគ្រប់គ្រងតុល្យភាពជាតិស្ករក្នុងឈាម និងការពារភាពតានតឹង Stress។ ការសិក្សាបង្ហាញថា ភាពតានតឹងក៏ជាដើមចមនាំឲ្យកើតជំងឺទឹកនោមផ្អែមបានដែរ ដូច្នេះការទទួលទានផ្លែឈើនេះ គឺល្អបំផុត។

៤) ក្រូចថ្លុង

មានជាតទឹក ៩១ ភាគរយ ហើយសម្បូរទៅដោយវីតាមីន C និងមានជាតិសរសៃខ្ពស់ ដែលអាចរលាយបាន។ ក្រូចថ្លុងក៏មានផ្ទុកសារធាតុ Naringenin ដែលជាសមាសធាតុជូរចត់បែបធម្មជាតិ បង្កើនភាពប្រែប្រួលនៃរាងកាយទៅនឹងអាំងស៊ុយលីន។ ដូច្នេះគ្រាន់តែទម្លាប់ទទួលទានក្រូចថ្លុងកន្លះផ្លែ/ថ្ងៃ ក៏អាចគ្រប់គ្រងកម្រិតជាតិស្ករបានដែរ។

៣) ផ្លែប៉ោម

ផ្លែប៉ោមសម្បូរទៅដោយវីតាមីន C ជាតិសរសៃទាប និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ វាក៏មានសារជាតិ Pectin ជួយកម្ចាត់ជាតិពុលចេញពីរាងកាយ និងកាត់បន្ថយតម្រូវការអាំងស៊ុយលីន ចំពោះអ្នកជំងឺទឹកនោមផ្អែមបានប្រមាណ ៣៥ ភាគរយ។

២) ផ្លែត្របែក

ជួយកាត់បន្ថយកូលេស្តេរ៉ុល ជាហេតុនាំឲ្យបញ្ចៀសហានិភ័យនៃការកើតជំងឺសរសៃបេះដូង និងទឹកនោមផ្អែម។ វាក៏មានវីតាមីន C ច្រើនជាងផ្លែក្រូចដល់ទៅ ៤ ដង ហើយបរិមាណជាតិសរសៃ ដែលមាន ៦ ក្រាមក្នុងផ្លែត្របែក ១០០ ក្រាមនោះ ដើរតួចូលទៅកាត់បន្ថយការស្រូបយកជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាព។

១) ផ្លែល្ហុង

សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម លើសពីនេះវាក៏មានវីតាមីន C, A និងសារធាតុរ៉ែមួយចំនួន ផ្តល់សារធាតុចិញ្ចឹមល្អមកកាន់រាងកាយ ការពារទាំងការកើតជំងឺសរសៃឈាម បេះដូង និងទឹកនោមផ្អែម៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)