TNAOT News
· 03-23
អ៊ុំលក់ក្រម៉ាម្នាក់ ខិតខំប្រឹងតស៊ូតាំងពីខេត្តកំពង់ចាម មកលក់ដល់ខេត្តបាត់ដំបង ដើម្បីជីវភាពប្រចាំថ្ងៃ
#ស៊ូ-ស៊ូ Fighting# #សង្គម# #ព័ត៌មានសង្គម#
6610
អ៊ុំប្រុសតស៊ូណាស់ដើម្បីចិញ្ចឹមជិវិតខ្លួនឯង លោកអ៊ុំបានខិតខំរាល់ថ្ងៃមិនខ្លាចនឿយហត់ អ៊ំប្រុសម្នាក់នេះបានខិតខំតស៊ូណាស់អ៊ំមកតាំងពីខេត្តកំពង់ចាមមកលក់ក្រម៉ាដល់ខេត្តបាត់ដំបង ព្រោះដើម្បីជីវិតដ៏សែនកំសត់មួយនេះ។
អ៊ុំប្រុសបានធ្វើដំណើរជាមួយនឹងកង់ចាស់មួយដើម្បីដឹកជញ្ជូនក្រម៉ាមកលក់ ដោយអ៊ុំបាននិយាយថា នេះជាក្រម៉ាខ្មែរយើងគាត់បានទិញពីអ្នកតម្បាញយកមកលក់បន្តដោយមួយក្រម៉ាមានតម្លៃ ៦ពាន់រៀល បើទិញ១០ តម្លៃត្រឹមតែ ៥ម៉ឺនប៉ុណ្ណោះ។ សព្វថ្ងៃនេះអ៊ុំលក់នៅទីតាំងទល់មុខសាលាខេត្តបាត់ដំបងជារៀងរាល់ថ្ងៃ ហើយថ្ងៃខ្លះលក់ដាច់ច្រើនគួរសម ថ្ងៃខ្លះវិញក៏មិនសូវជាដាច់ដែរ ដោយចំណូលប្រចាំថ្ងៃបានត្រឹមតែសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃប៉ុណ្ណោះ នឹងសម្រាប់យកទៅទិញក្រម៉ាមកលក់បន្តតែប៉ុណ្ណឹងឯង មិនមានចំណេញអ្វីច្រើននោះទេ។ អ៊ុំ ក៏បានបន្តនិយាយថាគាត់មិនដឹងប្រកបរបរអ្វីក្រៅពីលក់ក្រម៉ានេះទេ គាត់លក់ច្រើនឆ្នាំមកហើយ នេះក៏ជាមុខរបរប្រចាំត្រកូលរបស់អ៊ុំដូចគ្នាទោះបីចំណេញតិចតួចក៏អ៊ុំនៅតែមិនបោះបង់ដែរ វាប្រសើរជាងយើងចាស់ដើរសុំទានគេដែរក្មួយ (អ៊ុំបញ្ជាក់ក្រុមកាងារព័ត៌មាន TNAOT ) ។
ពីសារព័ត៌មាន TNAOT ចង់ប្រាប់អ៊ុំថាទោះបីជាជីវិតយើងលំបាកយ៉ាងណាក៏អ៊ុំតស៊ូបានល្អខ្លាំងណាស់កន្លងមក អ៊ុំជាកម្រូល្អសម្រាប់ក្មេងៗជំនាន់ក្រោយ ហើយមិនថាការងារអ្វីទេលោកអ៊ុំគឺសុទ្ធតែមានតម្លៃ វាជារបរសុច្ចរិត នឹងមានអ្នកគាំទ្រច្រើនជាងអំពើអបាយមុខដែរ។ ម្យ៉ាងពេលលឺលោកអ៊ុំមានប្រសាសន៍ថា វាប្រសើរជាងលើកដៃសុំទានគេ ក្មួយៗជាក្មេងជំនាន់ក្រោយ ពិតជាមានមោទកភាព និង ភ្ញាក់ខ្លួនខ្លាំងណាស់លោកអ៊ុំទោះវាជាការងារលំបាកបន្តិចមែន តែលោកអ៊ុំត្រូវតែ ស៊ូ ស៊ូ ណាលោកអ៊ុំ។ ប្រសិនបើបងប្អូនត្រូវការក្រមាខ្មែរដែលស្អាតនឹងគុណភាពល្អ សូមកុំភ្លេចជួយគាំទ្រលោកអ៊ុំផង ហើយលោកអ្នកក៏អាចទាក់ទងតាមលេខទូរសព្ទលោកអ៊ុំក៏បានគឺ ០៧៧ ២៤៤ ៦៧២/ ០៧១ ៩៣១ ៧៦៩៤ ដើម្បីជួយជាវក្រម៉ាគាត់ផង! បំណងល្អពីក្រុមការងារសារព័ត៌មាន TNAOT ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សស្រីរៀបការអាយុតិច ព្រោះរំពឹងប្ដីចិញ្ចឹម និងទ្រព្យឪពុកម្ដាយ តែមនុស្សស្រីអាយុច្រើនហើយ នៅមិនទាន់រៀបការ មានន័យថា នាងពឹងខ្លួនឯងច្រើនជាង
អកប្បកិរិយាទាំង ៧ របស់មនុស្សឆ្លាតតែមើលពីខាងក្រៅទៅ ដូចមនុស្សល្ងង់
ប្ដីគ្រប់រូបគួរតែដឹង! ៨ យ៉ាងដ៏សំខាន់ ដែលប្រពន្ធរបស់អ្នកចង់បានពីអ្នកបំផុត
មនុស្សដែលមានលក្ខណៈសម្បត្តិទាំង ៥ យ៉ាងនេះ ក្នុងជីវិតពោរពេញដោយភាពស្ងប់សុខ រីករាយ និងសំណាងល្អជាច្រើនចូលមក
យោបល់ទាំងអស់ (0)