អានច្រើនកើនចំណេះលុយ

· 03-11

អកប្បកិរិយាទាំង ៧ របស់មនុស្សឆ្លាតតែមើលពីខាងក្រៅទៅ ដូចមនុស្សល្ងង់

#អកប្បកិរិយា# #ចំណេះដឹង# #ចំណេះដឹងទូទៅ#

2389

មនុស្សមានអាកប្បកិរិយា ៧ ចំណុចនេះ មើលតែខាងក្រៅហាក់ដូចជាមនុស្សល្ងង់ តែជាក់ស្តែងធាតុពិតគឺឆ្លាតខ្លាំងបំផុត។

១. ឆ្លាតធ្វើពុតជាល្ងង់


ព្រឹត្តិការណ៍ក្នុងជីវិតពិតគឺស្មុគស្មាញខ្លាំង ហើយផ្លាស់ប្ដូរយ៉ាងរហ័ស។ មិនថា IQរបស់អ្នកខ្ពស់ប៉ុណ្ណានោះទេ អ្នកនឹងពិបាកយល់ឃើញបញ្ហាត្រឹមត្រូវ។ រឿងដែលយើងដឹងគឺតិចប្រៀបនឹងសមុទ្រកាពិតដ៏ធំ ។ ចឹងសូមរក្សាអាកប្បកិរិយាសាមញ្ញ និងមានចិត្តក្លាហានសារភាពនៅចំពោះមុខអ្នកដទៃថាអ្នកល្ងង់។

២.ធ្វើជាមនុស្សរស់នៅសាមញ្ញ មិនអួតទ្រព្យសម្បត្តិ

មនុស្សដែលធ្លាប់ក្លាយជាអ្នកមាន បានធ្វើវាយ៉ាងស្របច្បាប់ ចឹងពួកគេគ្រាន់តែរស់ដោយមិនខ្វល់ខ្វាយពីអាហារ និង សម្លៀកបំពាក់ល្មមហើយ។ បើមានអ្នកណាម្នាក់មកស្និទ្ធស្នាលនិងភាពសម្បូរទ្រព្យរបស់អ្នកម្នាក់នោះអាចឲ្យអ្នកអន្តរាយបាន។

៣. សុខចិត្តចាញ់ក៏មិនចង់ឈ្នះ


ក្នុងទិដ្ឋភាពមិនសំខាន់អ្នកអាចដឹងពីវិធីធ្វើពុតជាចាញ់ ដើម្បីរក្សាប្រយោជន៍ទាំងសងខាង នេះជាជម្រើសល្អបំផុត។


៤. សុខចិត្តខាតបង់ក៏មិនចង់ចំណេញតិចតួច


មនុស្សភាគច្រើនលោភលន់ចង់បានប្រាក់ច្រើនតែមិនចង់ខាតសូម្បីបន្តិច។ អ្នកត្រូវចាំថាការងទុក្ខគឺជាពអ្នកត្រូវចាំថាការងទុក្ខគឺជាពរជ័យ។ អ្នកត្រូវបែងចែកឲ្យច្បាស់រវាងការបាត់បង់ការរងទុក្ខនិងការចាញ់បោក។ ពេលអ្នកចាញ់បោកកុំ បារម្ភ ជឿជាក់លើច្បាប់ធម្មជាតិនៃសង្គម អ្នកមិនបាច់គិតសងសឹកទេ។


៥. ខំប្រឹងធ្វើការ ប្រសើរជាងសប្បាយមិនចេះគិត


ព្រោះការរីករាយវាធ្វើឲ្យឆន្ទ:និងវិញ្ញាណយើងភ្លើតភ្លើនភ្លេចខ្លួនធ្វើឲ្យអ្នកឡេះឡោះបាត់ស្មារតីធ្លាក់ទៅរកផ្លូវវិនាស។ ស៊ូទ្រាំលំបាកស៊ូនឿយហត់នឹងការងារដើម្បីវឹកហាត់ឆន្ទ: ប្រសើរជាងចំណាយពេលសប្បាយអត់ប្រយោជន៍។


៦. ធ្វើជាមនុស្សធម្មតា ល្អជាងល្បីល្បាញមិនសមរម្យ


ទំនុកចិត្តគឺជាប្រភពនៃកម្លាំង។ ទោះទំនុកចិត្តអ្នកងងឹតបន្តិចមែន ប៉ុន្តែមិនប៉ះពាល់ដល់ស្ថានភាពទូទៅរបស់អ្នកទេ។ អ្នកមានឱកាសកែតម្រូវការនុវត្ត និងស្វែងរកទីតាំងត្រឹមត្រូវបាន។


៧. មានសុខភាពល្អ ល្អជាងមានកេរ្តិ៍ឈ្មោះ


សុខភាពជាដើមទុនសំខាន់សម្រាប់មនុស្សគ្រប់រូប។ កេរ្តិ៍ឈ្មោះនិងសំណាងមិនមែនជាទ្រព្យដំបូងទេ ប៉ុន្តែការមានសុខភាពល្អមានន័យថាអ្នកមានជីវិតល្អ។ តើអ្នកចង់រស់នៅបែបណាអាស្រ័យលើខ្លួនអ្នក។ ជីវិតមិនមែនគ្រាន់តែជាការសប្បាយ និងខ្ជះខ្ជាយនោះទេ យើងត្រូវគិត និងជ្រើសរើសឲ្យបានត្រឹមត្រូវ។ មានតែការកំណត់ចំណុចដែលសំខាន់ចាំបាច់បំផុតសម្រាប់រាងកាយដែលជាផ្នែកដ៏សំខាន់មួយនៃជីវិតយើងប៉ុណ្ណោះ ទើបធ្វើឲ្យជីវិតរបស់យើងដំណើរការទៅរលូន និងជម្នះលើបញ្ហាជីវិតជាច្រើនបាន។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)