TNAOT News

· 03-19

តារាកំប្លែងនាយ ពាក់មី ទិញផ្ទះទុកឲ្យកូនប្រុស តែបែជាជួបរឿងខកចិត្តជាច្រើនចំណុច

#NEW NEWS# #នាយ ពាក់មី# #កម្សាន្ត# #តារាខ្មែរ#

7225

តារាកំប្លែងនាយ ពាក់មី បានបង្ហាញអារម្មណ៍ខកចិត្តជាខ្លាំង ក្រោយទិញផ្ទះឲ្យកូនប្រុសទី២ នៅបុរីមួយកន្លែង បងលុយផ្ដាត់កុងត្រាសាងសង់រយៈពេល១ឆ្នាំកន្លះ តែជាង៣ឆ្នាំហើយ នៅមិនទាន់សាងសង់រួច ថែមទាំងឃើញសភាពផ្ទះ ស្ទើរមិនគួរឱ្យជឿសំណង់មិនល្អ ធ្វើឲ្យតែរួចពីដៃថែមទៀតផង ទើបគាត់ដាច់ចិត្តទម្លាយរូបភាពនៅតាមបណ្ដាញសង្គមឲ្យមហាជនបានដឹងតែម្ដង។

នេះបើយោងតាមការបង្ហោះក្នុងផេកផ្លូវការរបស់ នាយ ពាក់មី បានសរសេររៀបរាប់បែបនេះថា៖ «ផ្ទះទិញអោយអាតួ​ កុងត្រា១៨ខែ​ ទិញដាច់បង់លុយដាច់​ តែជាង៣ឆ្នាំហេីយ​ នៅធ្វេីមិនទាន់ហេីយទៀត​ សូមម្ចាស់បូរី​ ជួយធ្វេីអោយផង​ ជាពិសេសសូមដាក់ជាងដែលមានជំនាញមកធ្វេីផង​ ដីខ្ពស់ជាងផ្ទះ​ សរសរចាក់មិនត្រង់ជួរគ្នា​ ការ៉ូក្រាលខ្ពស់ទាប​ ...នៅមានទៀត​! ខ្ញុំជាអ្នកធ្លាប់ធ្វេីសំណង់ដែ​ល ខ្ញំយល់ច្បាស់ពីសំណង់​ ដល់ពេលដាក់ជាងគ្មានជំនាញ​ ធ្វេីផ្ទះខ្ញុំចឹង​ ដូចមេីលងាយខ្ញុំណាស់​ ខ្ញុំប្រាប់ហេីយថា​ ផ្ទះខ្ញុំទិញទុកអោយកូននៅ​ មិនមែនទិញទុកលក់វិញទេ​ សូមយកចិត្តទុកដាក់លេីជាងផង»។

ក្រោយពីឃើញការបង្ហោះរបស់តារាកំប្លែងសម្ដីចាក់ទឹកមិនលិចរូបនេះហើយ ធ្វើឲ្យមហាជនជាច្រើនបានចូលទៅស៊ែរចែករំលែកតៗគ្នា និងបានចូលទៅបញ្ចេញមតិព្រោងព្រាត មានទាំងការលេងសើច ព្រមទាំងអ្នកខ្លះក៏បានជួយបញ្ហាដូចជា នាយពាក់មី ផងដែរ៕

សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)