Novel Reader

· 02-16

រឿង ខ្ញុំស្រឡាញ់អ្នក(ភាគទី៣០)

#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#

3527

«នេះលោកកេីតអី?» អូលី ជ្រួញចិញ្ចេីមសួរ ពេលគេងេីបមុខពីដេីមទ្រូងរបស់នាង ហេីយស្ទុះក្រោកអង្គុយបែរខ្នងដាក់ ព្រមទាំងលេីកដៃច្បូតមុខ នាងក៏ក្រោកអង្គុយតាម រួចលូកដៃឱបគេពីក្រោយ ស្ទាបអង្អែលដេីមទ្រូង ថេីបកញ្ចឹងកគេដេីម្បីដាស់អារម្មណ៍។

«ត្រឡប់ទៅវិញទៅ» ជុងគុគ ដេញទាំងធុញថប់តប់ប្រមល់ គេគ្មានអារម្មណ៍ថាស្រេីបស្រាល ត្រេកត្រអាលនឹងការបបោសអង្អែលរបស់នាងសូម្បីតែបន្តិច ហេីយក្រោកដេីរទៅបេីកទូទឹកកក យកដបស្រា៤ដបទៅដាក់នៅលេីតុ។

«ខ្ញុំធ្វេីអីឲ្យលោកមិនពេញចិត្តមែនទេ?» អូលី ចុះពីលេីគ្រែ ហេីយដេីរទៅឱបចង្កេះគេពីក្រោយ។

«មិនមែនទេ» ជុងគុគ តបដោយការមួម៉ៅ។

«បេីមិនមែនបន្តរឿងយេីងទៀតទៅ»

«ចាំថ្ងៃក្រោយ»

«ថ្ងៃនេះទៅណា៎» អូលី សុំទាំងគ្មានកេរ្តិ៍ខ្មាស។

«ខ្ញុំគ្មានអារម្មណ៍»

«តែខ្ញុំអាចធ្វេីឲ្យលោកមានអារម្មណ៍បាន» នាងនិយាយហេីយក៏លូកដៃចូលទៅក្នុងខោរបស់គេ តែត្រូវគេចាប់ដៃជាប់ ទាញចេញវិញទាំងក្ដៅក្រហាយ ព្រោះគេមិនចូលចិត្តឲ្យមនុស្សស្រីមកប៉ះពាល់របស់ក្នុងខោគេផ្ដេសផ្ដាសទេ។

«ខ្ញុំប្រាប់ឲ្យនាងត្រឡប់ទៅវិញ» ជុងគុគ គំហកដោយទឹកមុខកាច ទេីបនាងរហ័សលែងដៃពីចង្កេះរបស់គេភ្លាម។

«មិនទៅទេ ខ្ញុំចង់គេងនៅទីនេះជាមួយលោក»

«ខ្ញុំមិនចូលចិត្តមនុស្សស្រីស៊ាំញាំច្រេីនទេ»

«មិនធ្វេីអីក៏បាន គ្រាន់តែគេងធម្មតាប៉ុណ្ណោះ»

«ខ្ញុំចង់នៅម្នាក់ឯង»

«ខ្ញុំមិនរំខានលោកទេ»

«ចេញទៅ» ជុងគុគ ទ្រាំនឹងភាពចចេសរឹងរូសរបស់នាងមិនបាន ក៏ចាប់អូសដៃទាញចេញពីក្នុងបន្ទប់របស់គេដោយគ្មានការថ្នាក់ថ្នម។

ព្រូស/

«អួ៎យយយ» អ្នកនាងហៃសូកូនកាត់កូរ៉េនិងអូស្រ្តាលី ត្រូវគេច្រានចេញពីក្នុងបន្ទប់ឲ្យដួលអុកគូទនៅលេីឥដ្ឋការ៉ូមួយទំហឹង។

ផឹប/

ជុងគុគ បោះកាបូបប្រ៊េនៗមកលេីខ្លួននាង ហេីយក៏ទាញទ្វារបន្ទប់បិទជិតឈឹង។

«អ្ហា៎យយយ លោកធ្វេីបែបនេះដាក់ខ្ញុំមិនបានទេ» អូលី ស្រែកនៅមុខបន្ទប់ដោយការខឹងសម្បាជាខ្លាំង តាំងពីកេីតមកមិនដែលមានអ្នកណាហ៊ានធ្វេីដាក់នាងបែបនេះទេ តែប្រុសម្នាក់នេះបែរជាហ៊ានដេញនាងចេញពីក្នុងបន្ទប់ដូចឆ្កែដូចឆ្មា នាងមិនសុខចិត្តទេ បេីចាប់គេធ្វេីប្ដីមិនបាន។

តុក/ តុក/ តុក/

អូលី ក្ដាប់ដៃយ៉ាងណែន ខាំមាត់សម្រួលអារម្មណ៍ ហេីយគោះទ្វារបន្ទប់គេតិចៗ រួចប្រាប់ពីខាងក្រៅទៅ៖

«មិនអីទេណា៎ ខ្ញុំយល់ ថ្ងៃនេះលោកប្រហែលជាអារម្មណ៍មិនល្អ ចាំថ្ងៃក្រោយក៏បាន» និយាយចប់នាងក៏ដេីរចេញទៅទាំងក្ដៅក្រហាយ។

ជុងគុគ ដាក់បង្គុយលេីកៅអី លូកដៃកាន់ដបស្រាចាក់ចូលកែវ ហេីយលេីកផឹកក្អឹកៗ។

ប៉ុក/

អ្នកកំលោះអុកកែវស្រានៅលេីតុមួយទំហឹងរហូតលាន់ឮសំឡេង ហេតុអីពួកស្រីទាំងនេះសុទ្ធតែចិត្តងាយ? គ្មានភាពអៀនខ្មាស រត់តាមគេរហូតដល់លេីគ្រែ ដោយគេមិនចាំបាច់បង្ខំដូច...

គ្រាន់តែគិតដល់ ជុងគុគ ចាក់ស្រាចូលកែវលេីកអកទៀត ប្រសិនបេីពេលនេះមាននាងនៅក្បែរប្រហែលជាល្អណាស់ គេនឹងដាក់ទោសនាងឲ្យក្រោកពីគ្រែមិនរួច ដែលហ៊ានធ្វេីឲ្យគេក្ដៅផ្សានៅក្នុងទ្រូងដល់ថ្នាក់នេះ។

«ខ្ញុំនឹកនាង» ជុងគុគ និយាយខ្សឹបៗ ក្រោយពេលផឹកស្រាអស់៤ដប ទេីបច្រត់បាតដៃនឹងតុ ទប់ខ្លួនក្រោកឈរ នាំដំណេីរទ្រេតទ្រោតទៅបេីកទូទឹកកក យកស្រា២ដបទៀតចេញមកផឹក។

ជុងគុគ ដាក់ដបស្រានៅលេីតុ ហេីយសម្លឹងមេីលទូរស័ព្ទ គេមេីលយូរណាស់ ទម្រាំដាច់ចិត្តលូកដៃយកមកកាន់ ហេីយចុចតេរទៅលេខរបស់ វ៉ាសុីន។

(រូបតំណាង)

ទូត…ៗៗ

ប្រុសកំលោះញញឹមចុងមាត់ ពេលចុចចូល ភ្លាមនោះក៏ប្រែទឹកមុខទៅជាមាំ ពេលឮសំឡេងអ្នកម្ខាងទៀត។

(អាឡូ) ថេយ៉ុង ចុចទទួល ដោយសារទូរស័ព្ទរបស់ វ៉ាសុីន នៅនឹងគេ។

«...» ជុងគុគ ចុចបិទវិញភ្លាម គេក្ដាប់ទូរស័ព្ទនៅក្នុងដៃយ៉ាងណែន មុននឹងបោកទៅលេីឥដ្ឋការ៉ូឡេីងបែកខ្ចាយ៖

ប្រាវ/

«ស្រីក្បត់»

ជុងគុគ គ្រវែងគ្រវាត់ដបស្រាទៅលេីជញ្ជាំងដោយការខឹងសម្បា អំបែងដបធ្លាក់បែកខ្ចាត់ខ្ចាយរាយប៉ាយពេញក្នុងបន្ទប់ បបូរមាត់គេញ័រទទ្រេីក តែខំខាំជាប់ឃាត់ទឹកភ្នែកកុំឲ្យហូរ ប៉ុន្តែវានៅតែហូរចុះមក ដេីមទ្រូងគេចុកអួលណែន ដូចខ្សែចងរឹតបេះដូង ពេលនេះគេពិតជានឹកនាងខ្លាំងណាស់ ចង់ជួបមុខ ចង់ឮសំឡេង ចង់ក្បែរ ចង់ប៉ះ ចង់ឱបឲ្យបាត់នឹក ឃ្លាតឆ្ងាយពីនាងអស់រយៈពេល២ខែហេីយ តែក្លិនខ្លួនរបស់នាងនៅជាប់ច្រមុះគេនៅឡេីយទេ។

ជុងគុគ យកប្រអប់ដៃទាំងពីរខ្ទប់មុខយំឡេីងញ័រស្មា ក្រែងនាងប្រាប់ថាស្រឡាញ់គេណាស់? នេះឫក្ដីស្រឡាញ់របស់នាង? បែកមិនទាន់បាន២ខែស្រួលបួលផង ក៏មានប្រុសថ្មីហេីយ កាន់តែគិត កាន់តែមិនសុខចិត្ត រឹតតែឈឺចាប់។

(រូបតំណាង)

យូហ្វីន

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)